រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាបុគ្គលិកលក់ នៅក្រុមហ៊ុនបោះដុំបន្លែមួយកន្លែងនេះ ក្នុងសង្កាត់បឹងសាឡាង

//s9.kh1.co/59/59efbd8eed567dd73fe47309a971c0c2dc1e5809.jpg
សង្គម

 ២២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសរកឃើញអ្នកកូវីដ១៩ គឺជាបុគ្កលិកលក់ ក្រុមហ៊ុន ហ៊ួរទៀន​ កន្លែងបោះដុំបន្លែ ចិន និងខ្មែរ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ២២ ខែមេសានេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសរកឃើញអ្នកកូវីដ១៩ គឺជាបុគ្កលិកលក់ នៅ ក្រុមហ៊ុន ហ៊ួរទៀន​ កន្លែងបោះដុំបន្លែ ចិន និងខ្មែរ ដែលមានទីតាំងនៅលើផ្លូវ ២១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូននេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលបានទៅដើរផ្សារ នៅទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ក្រុមហ៊ុន ហ៊ួរទៀន​ បោះដុំបន្លែ ចិន និងខ្មែរ  
ក្រុមហ៊ុន ហ៊ួរទៀន​ បោះដុំបន្លែ ចិន និងខ្មែរ  

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T