ហានិភ័យ! រកឃើញបុគ្គលិកធ្វើការ នៅមន្ទីរពេទ្យព្រះកុសុមៈ និងអ្នកទៅសួរសុខទុក្ខមានផ្ទុកកូវីដ១៩

//s9.kh1.co/d6/d64e31781aca37283074da7646a13d953b76dafb.jpg
សង្គម

 ២២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅ មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់

ភ្នំពេញ៖ យោងតាមការសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២២នេះ បានឱ្យដឹងថា អនុគណៈកម្មការ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅ មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យសូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងខាងលើនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បងប្អូនប្រជាពលរដ្ឋអាចទៅធ្វើតេស្ដនៅទីតាំងទាំងនេះរួមមាន វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣ និងមណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)។ ដោយឡែក សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)
មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ)

ប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T