មុននេះបន្តិច ជំនួយការ លោក ម៉ៅ អាយុទ្ធ ម្នាក់ត្រូវបានរកឃើញ វិជ្ជមានកូវីដ

//s9.kh1.co/db/db79f6d2c70cbb8bd88e8d09f9559f6d9d82e5f0.jpg
សង្គម

 ២១-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កញ្ញា ផង់ សុភី ជំនួយការ របស់ លោក ម៉ៅ អាយុទ្ធ ដែលត្រូវស្គាល់ថា ជាចៅស្រី នោះ បានពិនិត្យរកឃើញ វិជ្ជមានជំងឺកូវីដ១៩ ថ្មីៗនេះ

រាជធានីភ្នំពេញ ៖ ពិតណាស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព កាលពីថ្ងៃទី ថ្ងៃទី ១៥ មេសា ២០២១ ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី) ក្នុងអាយុ ៧៧ឆ្នាំ។លុះមកដល់ព្រឹកថ្ងៃទី ២០ មេសា តាមរយៈ ការបង្ហាញអត្តសញ្ញាណរបស់ អ្នកវិជ្ជមានកូវីដ១៩ ដែលបង្ហាញដោយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងលេខរៀង ២៥៨ បានបញ្ជាក់ថា កញ្ញា ផង់ សុភី នៅក្រសួងព័ត៌មាន វិជ្ជមានកូវីដ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កញ្ញា ផង់ សុភី ជាមន្ត្រីរាជការ នៅអគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ នៃក្រសួងព័ត៌មាន និងមានតួនាទី ជាជំនួយការ របស់ ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលជា ជីតារបស់ខ្លួន ស្របពេលនេះ ក្រសួងក៏បានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញាមិនមានវត្តមាន ក្នុងក្រសួងព័ត៌មានឡើយ ព្រោះលោកតាខ្លួន និងកញ្ញា ត្រូវដឹកនាំរឿងភាពយន្ត តាំងពីខែធ្នូ ២០១៩ មកម្លេះ តែកាលពីថ្ងៃទី ០១​ និងទី ០៥ មេសា កញ្ញាបានទៅក្រសួងព័ត៌មាន ប៉ុន្តែមិនបានចូល ទៅតំបន់រៀបចំ ចាក់វ៉ាក់សាំងឡើយ ព្រោះក្រុមការងារ ប្រាប់ថា មានបញ្ហាបច្ចេកទេស ដូចនេះ គាត់មិនមានឈ្មោះក្នុងបញ្ជីចាក់វ៉ាក់សាំងឡើយ ហើយពេលក្រោយៗមក កញ្ញាក៏មិនបាន ទៅក្រសួងទៀតដែរ។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T