ទីបំផុតក្រុមកំពូលៗទាំង៦ នៅចក្រភពអង់គ្លេសបានសម្រេចដកខ្លួនចេញពីពានរង្វាន់ European Super League

//s9.kh1.co/5b/5b3c5bac48a4a1f664431babaf603b5e7b211dff.jpg
កីទ្បា

 ២១-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ទីបំផុតក្រុមកំពូលៗទាំង៦នៅចក្រភពអង់គ្លេសបានសម្រេចដកខ្លួនចេញពីពានរង្វាន់European Super League

បរទេស៖ វត្តមាន European Super League ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះបានធ្វើឲ្យកក្រើកពិភពបាល់ទាត់ និង មានភាពច្របូកច្របល់រវាងសហព័ន្ធUEFA, FIFA និង សមាគមន៍ក្រុមបាល់ទាត់ទាំង១២ដែលបានចូលរួមសហការ រួមទាំងការមិនពេញចិត្តពីអ្នកស្នេហាវិស័យកីឡាលើពិភពលោកផងដែរ ប៉ុន្តែឥឡូវនេះវាប្រហែលជាត្រៀមខ្លួនរួចរាល់ក្នុងការស្លាប់និងបាត់ខ្លួនទៅវិញក្រោយពីក្រុមកំពូលៗទាំង៦នៅចក្រភពអង់គ្លេសបានសម្រេចចិត្តមិនបន្តការចូលរួម និងដកខ្លួនចេញពីពានរង្វាន់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
European Super League
European Super League

ការតវ៉ាបានផ្ទុះឡើងនៅពាសពេញពិភពលោកបន្ទាប់ពីក្លិបចំនួន ១២ បានប្រកាសពីការចូលរួមជាមួយ Super League ប៉ុន្តែបន្ទាប់ពីក្រុមមេឃខៀវ Manchester City និងតោខៀវ Chelsea បានសម្រេចដកខ្លួនចេញ នោះក្រុមបិសាចក្រហម Manchester UnitedArsenal,  Liverpool និង Tottenham ក៏សម្រេចចិត្តដកខ្លួនតាមក្រុមមេឃខៀវ និង តោខៀវផងដែរ។

រូបតំណាង
រូបតំណាង

តួយ៉ាងក្រុមមេឃខៀវ Manchester City បានចេញលិខិតផ្លូវការមួយទាក់ទងនឹងការដកខ្លួនចេញពីSuper Leage ខណៈតោខៀវChelsea ក៏បានប្រកាសពីការចាកចេញរបស់គេផងដែរ ក្រោយពីមានពាក្យចចាមរាម និង គុណវិបត្តិនៃការបង្កើតពាននេះឡើង។

ប្រិយមិត្តរបស់ក្រុមChelsea សប្បាយចិត្តពេលក្រុមរបស់ខ្លួនដកខ្លួនចេញ
ប្រិយមិត្តរបស់ក្រុមChelsea សប្បាយចិត្តពេលក្រុមរបស់ខ្លួនដកខ្លួនចេញ

មិនតែប៉ុណ្ណោះក្រុមកាំភ្លើងធំArsenal ក៏បានបង្ហោះសារតាមរយៈបណ្តាញសង្គម Twitter ប្រកាសអំពីការចាកចេញពីពានរង្វាន់មួយនេះដែរ ខណៈដែលហង្សក្រហម Liverpool និង Manchester United ក៏បានជូនដំណឹងជាផ្លូវការណ៍អំពីការមិនបន្ត និង ដកខ្លួនចេញពីពានរង្វាន់នេះផងដែរ។

សេចក្តីជូនដំណឹងរបស់Liverpool
សេចក្តីជូនដំណឹងរបស់Liverpool
សេចក្តីជូនដំណឹងរបស់Manchester United
សេចក្តីជូនដំណឹងរបស់Manchester United

ក្រៅពីនេះទៀតលោកDaniel Levy ប្រធានក្លិបTottenham Hotspur ក៏បានប្រកាសពីគោលជំហរបស់គាត់ក្នុងការដកខ្លួនចេញពី Super League ផងដែរ។

  លោក Daniel Levy ប្រធានក្លិបTottenham Hotspur
  លោក Daniel Levy ប្រធានក្លិបTottenham Hotspur

ហេតុផលទាំងអស់នេះជាកត្តដ៏ធំមួយក្នុងការបរាជ័យមួយរបស់ European Super League ដែលពិបាកក្នុងការដំណើរការទៅបានដោយសារការដកខ្លួនរបស់ក្រុមកំពូលៗទាំង៦នៅចក្រភពអង់គ្លេស៕

ការសប្បាយរីករាយអំពីអ្នកស្នេហាវិស័យបាល់ទាត់ពេលSuper League មិនអាចដំណើរការបាន
ការសប្បាយរីករាយអំពីអ្នកស្នេហាវិស័យបាល់ទាត់ពេលSuper League មិនអាចដំណើរការបាន
ការសប្បាយរីករាយអំពីអ្នកស្នេហាវិស័យបាល់ទាត់ពេលSuper League មិនអាចដំណើរការបាន
ការសប្បាយរីករាយអំពីអ្នកស្នេហាវិស័យបាល់ទាត់ពេលSuper League មិនអាចដំណើរការបាន

ប្រភព៖ MARCA

Sao Sovanndy
សុវណ្ណឌី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T