សម្តេចតេជោ ៖ បង្វិលជំនួយថវិកា៣០ម៉ឺនរៀល ទៅជាជំនួយស្បៀងវិញ សម្រាប់អ្នកធ្វើចត្តាឡីស័ក

//s9.kh1.co/7f/7f909804a95db3206281da1f07e68075decffe84.jpg
សង្គម

 ២១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ខណៈពេល រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទខ្ទប់ សម្តេចបាន ប្រកាស បង្វិលជំនួយថវិកា ៣០ម៉ឺនរៀល ជាជំនួសស្បៀងជំនួសវិញ

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ២១​ មេសា ២០២១ ថ្មីៗនេះ តាមរយៈសារសម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាស បង្វិលជំនួយទឹកប្រាក់ ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ ទៅជា ជំនួយស្បៀងវិញ ដែលមានជា អង្ករ ត្រីខ មី ទឹកស៊ីអ៉ីវ ទឹកត្រី និងអ្វីៗផ្សេងទៀត តាមអាចធ្វើទៅបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈនោះ សម្តេចបាន សុំអភ័សទោស សម្រាប់ ការដាក់ចេញ នូវគោលនយោបាយ ជំនួសឧបត្ថម្ភ ដែលត្រូវបាន ធ្វើឡើងមុនពេល បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់ខេត្តកណ្តាល ចំពោះ ករណីគ្រួសារមាន អ្នកមរណភាពដោយសារ កូវីដ ករណីគ្រួសារមាន អ្នកកើតកូវីដ និង ករណីគ្រួសារដែល ត្រូវចត្តាឡីស័ក ដែលជាមួយគ្នានេះ សម្តេចធ្លាប់បាន ប្រកាសថា គ្រួសារធ្វើចត្តាឡីស័ក នឹងត្រូវទទួលបាន ទឹកប្រាក់ ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ។

ទន្ទឹមនឹងនេះ សម្តេច បានបន្តទៀតថា ទឹកប្រាក់ចំនួននេះ វានឹងមិនធំធេងសម្រាប់បងប្អូនទេ តែវាធំធេង សម្រាប់ រាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ ទូទាំំងតំបន់បិទខ្ទប់ តែយ៉ាងណាក្តី សម្តេចមិនទាន់ប្រកាសបិទ លំហូរសាច់ប្រាក់ឧបត្ថម្ភនៅឡើយទេ គ្រាន់តែ ការឧបត្ថម្ភថវិកា ៣០ម៉ឺនរៀល នឹងត្រូវធ្វើឡើងដោយដំៗ សម្រាប់គ្រួសារមានសមាជិក ៤ ទៅ ៥នាក់ ក្នុងតំបន់តូចៗ ក្នុងខណ្ឌនីមួយៗតែប៉ុណ្ណោះ។ 

គួរបញ្ជាក់ថា តាមរយៈព័ត៌មានដែលទទួលបាន មានគ្រួសារមួយចំនួន បានបង្ហោះ តវ៉ានឹង រដ្ឋបាលខណ្ឌ ក្នុងការមិនបានផ្គង់ផ្គង់ទឹកប្រាក់ចំនួននេះ តែបន្ទាប់ពី សេចក្តីប្រកាសនេះ សម្តេចបាន សង្កត់ធ្ងន់ថា ប្រសិនបើ បងប្អូន នៅតែប្រកាន់យក ឲ្យតែខានមិនបានបែបនេះ រដ្ឋបាលខណ្ឌ គ្មានជម្រើសទេ គឺ ចែកជូនស្បៀងទៅដល់ គ្រួសារដែលទទួល តែប៉ុណ្ណោះ ហើយអាចនឹង មិនចែកជូន ក្នុងខណ្ឌនោះតែម្តង ដោយរំលងទៅ ខណ្ឌបន្ទាប់ តែម្តង។ 

អ្វីមិនភ្លេចនោះ សម្តេចបាន ប្រកាសឲ្យ អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាល ព្រមទាំង អភិបាលខណ្ឌនីមួយៗ ផ្តោតការយកចិត្តទុកដាក់ចំពោះ ព្រះសង្ឃ តាមវត្តអារាមដែល មិនអាចនិមន្តបិណ្ឌបាត្រ ឫគ្មានចង្ហាន់ ដោយសារ ញាតិញោម មិនអាចចេញក្រៅផ្ទះបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលវីដេអូខាងក្រោម ៖

ប្រភព ៖ FN

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T