ច្បាស់ការហើយ! មូលហេតុនេះសោះ ទើបធ្វើឲ្យបុរសម្នាក់ខឹងច្រឡោត វាយសមត្ថកិច្ចយ៉ាងកំរោលដូច្នេះ

//s9.kh1.co/2c/2ca15a05b01561fba4ac81c268074af4236e6c7b.jpg
សង្គម

 ២០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ដឹងមូលហេតុច្បាស់លាស់ ក្នុង ករណីបុរសម្នាក់ ស្ទុះវាយសមត្ថកិច្ចទាំំងកម្រោល គ្មានហេតុផលនេះ ក៏ព្រោះខ្លួនមានបញ្ហាសតិអារម្មណ៍

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី ២០​ មេសា ២០២១ បុរសម្នាក់ បានស្ទុះវាយសមត្ថកិច្ចទាំងកម្រោល ស្របពេល ដែលខ្លួនកំពុងត្រូវ បានសមត្ថកិច្ចនៅតាមច្រកខណ្ឌ ធ្វើការត្រួតពិនិត្យ ដែលភ្លាមនោះ ត្រូវបានចាប់ខ្លួន និងបានកំពុងរៀបចំ បញ្ជូនសំណុំរឿងទៅ កាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទ ជេរប្រមាថ បង្ករបួសស្នាម និងបុកប៉ារ៉ាសរបស់សមត្ថកិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែផ្ទុយទៅវិញ ក្រោយពីប្រតិបត្តិការចាប់ខ្លួននេះ កន្លងផុតទៅមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថា ជាមន្រ្តីយោធាក្រសួងការពារជាតិ មិនតែប៉ុណ្ណោះ ក៏ដឹងថា បុរសម្នាក់នេះ មានជំងឺ ផ្លូវចិត្តនិង បញ្ហាខួរក្បាល ថែមទៀត។

គួរបញ្ជាក់ផងដែរថា ដើមទងនៃ បញ្ហាផ្លូវចិត្តនិង​ ខួរក្បាលនេះ គឺបណ្តាលមកពី គ្រោះថ្នាក់ចរាចរណ៍ ដែលអំឡុងឆ្នាំ២០១៦ បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង បណ្ដាលឲ្យស្លាប់គ្រួសារ ប្អូនថ្លៃ២នាក់ និងកូនក្នុងពោះប្រពន្ធ។ ក្រោយមកបុគ្គលរូបនេះ បានលែងលះគ្នាជាមួយប្រពន្ធ ហើយប្រពន្ធក៏មានបញ្ហាសតិដូចគ្នានេះដែរ។ មួយវិញទៀត មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរព្រះកុសុមៈ បានបង្ហាញយ៉ាងច្បាស់ថា មន្ដ្រីយោធាម្នាក់នេះ ពិតជា មនុស្សមានបញ្ហាខួរក្បាល និងជំងឺផ្លូវចិត្តប្រាកដមែន ៕

ប្រភព ៖ FN

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ១០ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T