រាជធានីភ្នំពេញ ៖ ក្នុងកំឡុងពេល បិទខ្ទប់រាជធានីភ្នំពេញ គ្រប់ច្រកឆ្លងខណ្ឌពីមួយទៅមួយ តែងមានសមត្ថកិច្ច យាមល្បាតគ្រប់ច្រកល្ហក ដែលលើកលែង តែការធ្វើដំណើរសំខាន់ៗតែប៉ុណ្ណោះ ដើម្បីចូលរួមក្នុង បង្ការការរីករាលដាលឆ្លងនៃ ជំងឺកូវីដ១៩ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ កាលពីព្រឹកថ្ងៃទី ២០ មេសា ២០២១ ថ្មីនេះ បុរសម្នាក់ បានចាប់វាយខ្នោះភ្លាមៗ និងបានកំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ភ្លាមៗតែម្តង។
គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះ មានឈ្មោះ ខៀវ ចាន់សុភត្រា អាយុ៣១ឆ្នាំ បានជិះបុកប៉ារ៉ាសបិទខ្ទប់ ខណៈសមត្ថកិច្ចមិនទាន់អនុញ្ញាត មិនតែប៉ុណ្ណោះ បានវាយសមត្ថកិច្ចជាមួយនឹង មួកសុវត្ថិភាព ដែលបណ្តាលឲ្យមានរបួសត្រង់ភ្នែក ថែមទៀត ។ គួរបន្ថែមថា នេះបើយោងតាមការបង្ហោះរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ៖
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួន នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបេីកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ និងបានជេរប្រមាទមេីលងាយ និងវាយបង្ករបួសស្នាមមកលេីសមត្ថកិច្ចទៀតផង ។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដេីម្បីធ្វេីការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖


