ចំណុចទាំងនេះហើយ បណ្ដាលឲ្យ Lisa ជានារីមានឥទ្ធិពលម្នាក់បាន

//s9.kh1.co/a2/a26c69afb4af71551ae54debf2623df9df3a1a8e.jpg
តារា & កម្សាន្ដ

 ១៩-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Lisa មានចំនុចទាំង៥នេះទើបនាងមានឈ្មោះដែលជានារីមានឥទ្ធិពលនៅលើពិភពលោក

កូរ៉េខាងត្បូង៖  Lisa គឺជាតារាស្រីវ័យក្មេងជនជាតិថៃ ដែលមានសម្រស់ស្រស់ស្អាត និង មានភាពល្បល្បាញខ្លាំងស្ទើរទូទាំងពិភពលោក ដែលអ្នកណាៗក៏ ស្គាល់ថានាង ជាតារាចម្រៀងក្នុងក្រុម  Blackpink   នៅក្នុងប្រទេសកូរ៉េខាងត្បូង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa
Lisa

សម្រាប់មហាជនអ្នកគាំទ្រជាច្រើន  Lisa ​គឺជានារីវ័យក្មេងដ៏អស្ចារ្យ ដោយសារតែសម្រស់ ដ៏គួរឱ្យទាក់ទាញ ការរាំក៏ពូកែ ច្រៀងក៏ពីរោះ ព្រមទាំងការថតរូប មានភាពស្រស់ស្អាត  ហើយសម្រាប់គណនី Instagram របស់​ Lisa  មានមនុស្សមិនតិចនោះទេដែលតែងតែចូលទៅតាមដាននាងគឺឈានទៅដល់ ៥០លាននាក់រួចទៅហើយ ដែលបញ្ជាក់ថានាងគឺជាតារាជនជាតិថែដំបូងគេបង្អស់ដែលមានអ្នកតាមដាននាងរហូតទៅដល់៥០លាននាក់ ។​

Lisa
Lisa

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងអំពី៥ចំណុចបន្ថែមដែលធ្វើឱ្យ Lisa នាងមានភាពល្បីល្បាញខ្លាំង និងមានឥទ្ធិពលនៅទូទាំងពិភពលោក នោះគឺៈ

១. Lisa នាងជាប់លំដាប់លេខ ១ ដែលមានភាពល្បីខ្លាំងនៅទូទាំងប្រទេសកូរ៉េខាងត្បូង និងទូទាំងប្រទេសថៃ ។

២.Lisa  នាង ជាប់លំដាប់លេខ ៧ សម្រាប់អ្នកសិល្បៈ នៅអាស៊ី ។

៣. Lisa នាង ជាប់លំដាប់លេខ ១៩​ សម្រាប់អ្នកតាមដានIG របស់នាងនៅលើពិភពលោក។

៤. Lisa  នាង ជាប់លំដាប់លេខ ៩ ទាក់ទងនឹងផ្នែកតន្រ្តីនៅក្នុង IG របស់នាង។

៥. Lisa  នាងជាបុគ្គលដែលមានអ្នកចូលទៅតាមដាន រហូតទៅដល់៦៦,៨១៧ នាក់ក្នុងមួយថ្ងៃ៕

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Yith Manil
យិត ម៉ានិល

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T