ចុងក្រោយ សារព័ត៌មាន VICE Asia បានសុំទោស ចំពោះប្រជាជន កម្ពុជា និងគ្រួសារជនរងគ្រោះ ក្នុងគេហទំព័ររបស់ខ្លួន

//s9.kh1.co/5e/5e7a107988939ecd511b23500fda73243dddf585.jpg
សង្គម

 ១៩-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយទទួល ការប្រតិកម្មពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មិនទាន់បានប៉ុន្មានផង ពេលនេះ VICE Asia ព្រមចេញមុខសុំទោសហើយ

រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីថ្ងៃទី ១១ មេសា ២០២១ កន្លងផុតទៅថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើសេចក្តីជូនដំណឹងពី ការប្រតិកម្មមិនទទួលយក អំពើអគិតរបស់ វិចិត្រករជនជាតិអៀកឡង់ម្នាក់ឈ្មោះ Matt Loughrey តាមរយៈសារព័ត៌មាន Vice បានបង្ហោះរូបជនរងគ្រោះនៅ មន្ទីរស-២១ ដោយខ្លួនបាន អះអាងថា យកទៅដាក់ពណ៌បន្ថែម តែអ្វីដែល ហួសចិត្តទៅវិញនោះ គឺមិនមែនត្រឹមតែដាក់ពណ៌ថ្មីទេ វិចិត្រកររូបនេះ បានកែច្នៃរូបទាំងនោះ ឲ្យខុសពីស្ថានភាពជាក់ស្តែង របស់ជនរងគ្រោះ ដែលបានកំពុងទទួលរង ការគម្រាមកំហែងពី ពួកខ្មែរក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ទន្ទឹមនឹងនេះ ក្រសួងបានបន្តទៀតថា សកម្មភាពទាំងនេះ បានប៉ះពាល់យ៉ាងខ្លាំងចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រខ្មែរ និងបានបំពានសិទ្ធនៃ ការប្រើប្រាស់រូបថតរបស់សារមន្ទីរ ថែមទៀត។

តែលុះមកដល់ថ្ងៃទី ១៦ មេសា កន្លងទៅនេះ សារព័ត៌មាន VICE Asia បានប្រកាស សុំទោសក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជា ចំនួន២លើក ដែលមានខ្លឹមសារដូចខាងក្រោមនេះ៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ ខាងក្រោមនេះជា តំណភ្ជាប់ទៅកាន់ប្រភព ៖

Editorial Statement Regarding Photographs of Khmer Rouge Victims (vice.com) 

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T