ប្រសើរណាស់! គណកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងផ្តល់ជូនលេខទំនាក់ទំនង សម្រាប់ចម្ងល់ ទាក់ទងនឹងការ ចាក់វ៉ាក់សាំង កំឡុងពេលបិទខ្ទប់

//s9.kh1.co/09/09558296f3de1c63170da87cc1445e7443c87972.jpg
សង្គម

 ១៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

នេះជាលេខទំនាក់ទំនងសម្រាប់ចម្ងល់ ទាក់ទងនឹងការ ចាក់វ៉ាក់សាំង កំឡុងពេលបិទខ្ទប់ ក្រោយគណកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងសម្រេចផ្អាកចាក់វ៉ាក់សាំងរយ:ពេល៣ថ្ងៃ

ភ្នំពេញ: បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្រេចដាក់ចេញនូវវិធានការបិទខ្ទប់ និងបម្រាមគោចរនានាក្នុងការធានាដល់សមត្ថភាព និងវិសាលភាពនៃការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩រួចមក ថ្មីៗនេះ គណកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងនៅកម្ពុជា ក៏សម្រេចផ្អាកការចាក់វ៉ាក់សាំងរយ: ពេល៣ថ្ងៃ ដើម្បីរួមចំណែក ក្នុងការស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងសំណួរនានារបស់ប្រជាពលរដ្ឋទាក់ទងទៅនឹងការចាក់វ៉ាក់សាំង កំឡុងពេលនៃការបិទខ្ទប់នៅភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងដាក់ចេញនូវបម្រាមមិនឲ្យធ្វើ ដំណើរឆ្លងខេត្តនោះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក៏បានដាក់ចេញនៅលេខទូរស័ព្ទដែលងាយស្រួលឲ្យប្រជាពលរដ្ឋអាចងាយស្រួលសាកសួរព័ត៌មានបាន។

ចង់ជ្រាបឲ្យកាន់តែច្បាស់បន្ថែមទៀតនៅ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹងរបស់គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង
សេចក្តីជូនដំណឹងរបស់គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T