ព្រះតេជគុណ ឌួង ឆាយ មានសង្ឃដីការដូច្នេះ ខណៈកម្ពុជាស្ថិតក្នុងមាត់ជ្រោះ មរណៈនៃការវាយលុកពីកូវីដ១៩

//s9.kh1.co/43/43a655ab8f2353a8a2ac84c3e20be2067604e7b4.jpg
សង្គម

 ១៩-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ព្រះតេជគុណឌួង ឆាយ មានសង្ឃដីការដូច្នេះ ខណៈដែលកម្ពុជា កំពុងស្ថិតក្នុងមាត់ជ្រោះមរណៈនៃការវាយលុកពីជំងឺកូវីដ១៩

កម្សាន្ត៖ ខណៈដែលប្រទេសកម្ពុជា កំពុងតែស្ថិតនៅក្នុងមាត់ជ្រោះមរណៈនៃការវាយលុកពីជំងឺដ៏កាចសាហាវកូវីដ១៩ កាលពីម្សិលមិញ ស្រាប់តែ ព្រះតេជគុណ ឌួង ឆាយ មានសង្ឃដីការ សូមឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយសូមឱ្យមានសេចក្តីជឿជាក់ទុកចិត្តទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បិតានៃសុខសន្តិភាព និង បានសូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជា គេចផុតពីការទន្រ្ទានវាយលុកនៃជំងឺដ៏កាចមួយនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ព្រះតេជគុណ ឌួង ឆាយ មានសង្ឃដីការដូច្នេះថា៖

អាត្មាភាពសូមបិណ្ឌបាតញាតិញោមសូមមានសេចក្តីជឿជាក់ទំនុកចិត្តក្នុងការដឹកនាំរបស់សម្តេចតេជោ បិតានៃសុខសន្តិភាព។ យើងកំពុងតែស្ថិតនៅក្បែរមាត់ជ្រោះនៃមរណៈ សូមញាតិញោមតស៊ូអត់ធ្មត់ដើម្បីឆ្លងកាត់គ្រាដ៏លំបាកនេះជាមួយគ្នា។ ការលំបាករយៈពេលខ្លី ប្រសើរជាជាងការលំបាករយៈពេលវែង។ អាត្មាភាពសូមជូនពរញាតិញោមទាំងអស់ សូមឱ្យបានរួចចាកផុតពីជំងឺកូវិដ-១៩។

ព្រះតេជគុណឌួង ឆាយ

គួររំលឹកដែរថា យោងតាមការជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា​ គិតមកត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នេះ កម្ពុជា បានរកឃើញអ្នកមានវីរុសកូវីដ១៩ សរុបចំនួន ៦៣៨៩នាក់ អ្នកព្យាបាលជាសះស្បើយមានចំនួន ២៤៧៦នាក់ អ្នកសម្រាកព្យាបាលមានចំនួន៣៨៦៥នាក់ និង អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន៤៣នាក់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
ព្រះតេជគុណ ឌួង ឆាយ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T