ទុក្ខជាន់ទុក្ខ! បន្ទាប់ពីរបូតតំណែងតួឯកស្រី Seo Ye Ji ប្រឈមសងសំណងរាប់លានដុល្លារ

//s9.kh1.co/e4/e49d116ecd6d4c04da0f491d3e80e988203c3b4b.png
តារា & កម្សាន្ដ

 ១៧-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

Seo Ye Ji ប្រហែលនឹង ទូទាត់សងសំណងប្រាក់ជាច្រើន សម្រាប់ម៉ាកយីហោមួយចំនួន បន្ទាប់ពីគេប្រកាសលុបចោលកុងត្រាភ្លាមៗ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ១៦ ខែមេសាសារព័ត៌មាន Mydaily បានរាយការណ៍ថា ផលិតផលជាច្រើន ដែលជាតារាសម្តែង Seo Ye Ji ជាអ្នកតំណាងផ្សព្វផ្សាយ ខណៈពេលនេះយីហោនេះកំពុងដំណើរការលុបចោលកិច្ចសន្យាទាំងអស់ជាមួយតារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ Mydaily បានអោយដឹងថាការពិតដែលថា Seo Ye Ji ត្រូវបានផ្តាច់កុងត្រាភ្លាមតែម្តង ជាមួយការផ្សាយពាណិជ្ជកម្មយីហោទាំងអស់នេះ ដោយសារតែរឿងអាស្រូវរបស់នាង នឹងត្រូវបានគេប៉ាន់ស្មានថា តារាសម្តែងរូបនេះកំពុងតែប្រឈមមុខ ចំណាយប្រាក់យ៉ាងច្រើនជាមួយការរំលោភកិច្ចសន្យា។

យ៉ាងណាមិញ គេនឹងរំពឹងថាតារាស្រីវ័យ ៣១ ឆ្នាំរូបនេះ ប្រហែលជាត្រូវបង់ប្រាក់ពិន័យរាប់ពាន់លានវ៉ុន (ប្រហែលរាប់លានដុល្លារអាមេរិក) ដោយសារតែការរំលោភកិច្ចសន្យា និងការលុបចោលការផ្សាយពាណិជ្ជកម្មផងដែរ។

តួយ៉ាង ការលុបចោលការផ្សាយពាណិជ្ជកម្មទាំងនេះ គឺបណ្តាលមកពីតារាស្រីរូបនេះមានភាពចម្រូងចម្រាស ដែលត្រូវបានគេចោទប្រកាន់ថានាងជាមេក្លោង បណ្តាលឲ្យ​តារាសម្តែងប្រុស King Jung Hyun ធ្វើអាកប្បកិរិយាមិនគប្បី ទៅសមាជិកកូនពៅ Seohyun ក្រុម SNSD

សូមទស្សនារូបភាពខាងក្រោម៖

Seo Ye Ji 
Seo Ye Ji 
Seo Ye Ji 
Seo Ye Ji 
Seo Ye Ji 
Seo Ye Ji 
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T