ក្តៅៗ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការាពារកូវីដ១៩ ប្រកាសផ្អាកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រយ: ពេល៣ថ្ងៃនៅក្រុងភ្នំពេញ

//s9.kh1.co/d6/d63ed8588d64c96b8514dd612ba1fca8e6d1279e.jpg
សង្គម

 ១៧-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការាពារកូវីដ១៩ ប្រកាសផ្អាកការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រយ: ពេល៣ថ្ងៃនៅក្រុងភ្នំពេញ

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង ដែលបានបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អនុគណកម្មាការស្រាវជ្រាវកូវីដ១៩ នៅកម្ពុជាកាលពីប៉ុន្មាននាទីមុននេះ  បានជម្រាបជូនដំណឹងឲ្យដឹងថា គណកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំង លើកទី១ និង លើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១ ដោយផ្អែកលើមូលហេតុ អនុគណកម្មាការស្រាវជ្រាវកូវីដ១៩ នៅកម្ពុជាកំពុងតាមដានករណីបុគ្គលមានវិជ្ជមានកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ អញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ និងបន្តអនុវត្តនូវវិធានសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T