កក្រើកទៀតហើយ! បទ Time To Rise វណ្ណដា ល្បីដល់ទូរទស្សន៍អនឡាញស្រុកថៃ សរសើរមិនដាច់ពីមាត់(មានវីដេអូ)

//s9.kh1.co/9e/9e12f2cc89143545c3c8807e87cf4bd564d58ff3.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន បទ Time To Rise វណ្ណដាចេញថ្មី ផ្ទុះការគាំទ្រខ្លាំង រហូតដល់សារព័ត៌មានស្រុកថៃសរសើរមិនដាច់ពីមាត់សោះ

ភ្នំពេញ: ពុកម៉ែ បងប្អូន និងហ្វេនៗដែលជាអ្នកគាំទ្រលើរបកគំហើញ និងការច្នៃប្រឌិតនិពន្ធថ្មី ព្រមទាំងប្រិយមិត្តដែលកំពុងតែអានអត្ថបទនេះទាំងអស់ ប្រហែលជាធ្លាប់បានស្តាប់នូវបទចំរៀងមួយបទ ដែលជាការរួមបញ្ចូលបែបថ្មី រវាងសិល្ប:បុរាណខ្មែរ ដែលមានវត្តមានចាបុីដងវែង ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងជាអត្តសញ្ញាណជាតិខ្មែរព្រមទាំងសិល្ប:សហសម័យថ្មីបែបទំនើប ដោយមានការចូលរួមបកស្រាយដោយព្រឹទ្ធាចារ្យ គង់ ណៃ និងតារាចម្រៀង រ៉េបដ៏ល្បី វណ្ណដាផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកវណ្ណ ដា
លោកវណ្ណ ដា

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ សារព័ត៌មាន និងជាប៉ុស្តិ៍ទូរទស្សន៍ថ្មីដ៏ល្បី Thaibunterng ThaiPBS ឬប៉ុស្តិ៍ ThaiPBS3 របស់ប្រទេសថៃបានចុះផ្សាយនៅលើគេហទំព័រ ក៏ដូចជាប៉ុស្តិ៍ទូរទស្សន៍របស់ខ្លួន ដោយបានបង្ហាញពីបទ Time To Rise ដែលទទួលបានការគាំទ្រខ្លាំង និងបានលើកសរសើរពីចំនួននៃអ្នកចូលមើលយ៉ាងច្រើនលើវីដេអូ ចម្រៀងរ៉េបនេះ ព្រមទាំងដកស្រង់យកប្រវត្តិត្រួសៗពីព្រឹទ្ធាចារ្យចាបុីដងវែងខ្មែរ លោកតាគង់ណៃ យកមកបង្ហាញផងដែរ។

ប្រភព:Thaibunterng ThaiPBS
ប្រភព:Thaibunterng ThaiPBS

សូមរំលឹកផងដែរថា គិតត្រឹមពេលបច្ចុប្បន្នពោលគឺត្រឹម ម៉ោង១០:០០នាទី ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បទTime To Rise ផ្អែកលើគណនីយូធូបរបស់តារាចម្រៀង រ៉េបវណ្ណដា មានអ្នកចូលទស្សនាសរុបដល់ទៅ២២ លាននាក់រួចទៅហើយ ដែលនេះអាចនិយាយបានថា បទថ្មីដែលជាស្នាដៃសំយោគថ្មីរបស់កូនខ្មែរគឺទទួលបានការគាំទ្រខ្លាំងពីមហាជន៕

ចង់ជ្រាបថាតើប៉ុស្តិ៍ទូរទស្សន៍ថៃ និយាយអ្វីខ្លះពីចម្រៀងមួយបទនេះ សូមទស្សនាវីដេអូដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

ប្រភព:Thaibunterng ThaiPBS
វណ្ណដា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T