ប្លែកធ្លាយ ៩ ចំណុចដែលអ្នកគាំទ្រមួយចំនួនមិនធ្លាប់បានដឹងពី Kem Hussawe

//s9.kh1.co/f0/f010c73342af08fcf3302a40c639bff977a99acc.jpg
តារា & កម្សាន្ដ

 ១៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

ប្លែកធ្លាយ ៩ ចំណុចដែលអ្នកគាំទ្រមួយចំនួនមិនធ្លាប់បានដឹងពី Kem Hussawe

ថៃ៖ តារាប្រុសកំពុងជ្រកក្រោមដំបូលស្ថានីយប៉ុស្តិ៍លេខ៧ Kem Hussawe ជាតារាសម្តែងវ័យក្មេងកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែរូបសម្រស់របស់លោក គួបផ្សំជាមួយនឹងទេពកោសល្យសម្តែងដ៏អស្ចារ្យ ទើបធ្វើឲ្យមហាជនគ្រប់ទិសទីចាប់អារម្មណ៍នឹងរូបលោកខ្លាំងក្លាបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kem Hussawe
Kem Hussawe

ដើម្បីកុំឲ្យខាតពេលយូរ! តោះមកដឹងរឿងខ្លះៗរបស់ Kem Hussawe ទាំងអស់គ្នា ៖

១. តារាប្រុសរូបសង្ហា Kem កើតនៅក្នុងថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩៧។

. Kem មានរូបរាងខ្ពស់ស្រឡះជាមួយនឹងកម្ពស់ ១៨០ សង់ទីម៉ែត្រ។

៣. បច្ចុប្បន្នលោកកំពុងសិក្សានៅក្នុងសាកលវិទ្យា Dhurakij Pundit ជំនាញគ្រប់គ្រងពាណិជ្ជកម្ម។

៤. សម្រាប់មិត្តភក្តិដ៏ស្និទ្ធស្នាលរបស់ Kem នៅក្នុងវិស័យកម្សាន្តគឺលោក Euro Yotsawat

៥. រាល់ពេលទំនេរ Kem ចូលចិត្តលេងកីឡាទាត់បាល់ លេងហ្គីតា និងស្គរ។ មិនតែប៉ុណ្ណោះលោកចូលចិត្តលេងកីឡាប្រដាល់ និងជិះសេះលេងកម្សាន្ត។

៦. ចំណែកតារាប្រុសរៀមច្បងដែលលោកចូលចិត្តជាងគេគឺ​លោក Weir Sukollawat

៧. បច្ចុប្បន្ន Kem គឺជាតារាសម្តែងប្រចាំប៉ុស្តិ៍លេខ៧ ដោយលោកបានចុះកុងត្រាជាមួយក្រុមហ៊ុនតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។

៨. បន្ទាប់មកទៀតនៅក្នុងឆ្នាំ ២០១៨ រឿងដែល Kem ចាប់ផ្តើមសម្តែងមុនគឺមានចំណងជើងថា «Hi-So Sa Orn»

៩. ដោយឡែកលោកចាប់ផ្តើមទទួលបានការគាំទ្រ និងល្បីឈ្មោះខ្លាំងបន្ទាប់ពីលោកបានដើរតួនៅក្នុងរឿង «So Wayree» ដែលមានតួឯកស្រីកញ្ញា Mookda Narinrak

Kem Hussawe
Kem Hussawe
Kem Hussawe
Kem Hussawe
Kem Hussawe
Kem Hussawe
Kem Hussawe
Kem Hussawe
Kem Hussawe
Kem Hussawe
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T