វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជា​ ថ្ងៃស្អែក

//s9.kh1.co/f5/f5dfb8b5c6dc94420d42d903164c947270d039ec.jpg
សង្គម

 ១៦-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកម្ពុជាទិញ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជាថ្ងៃស្អែក

ភ្នំពេញ៖​  ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះថា វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូស ដែលកម្ពុជាបញ្ជាទិញ នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា ស្អែកនេះហេីយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ​ ស្ថានទូតចិន បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរ នេះជាវ៉ាក់សាំងដែលបញ្ជាទិញលើកទី២ហើយ ដែលនឹងដឹកមកដល់កម្ពុជា ខណៈដែលវ៉ាក់សាំងស៊ីណូវ៉ាក់ទិញលើកទី១ ចំនួន ១.៥លានដូស បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

សម្តេចតេជោ ធ្លាប់បានបញ្ជាក់ថា ខែមេសា នេះកម្ពុជា ទទួលបានវ៉ាក់សាំង ៥០ម៉ឺនដូស ខែឧសភា ចំនួន ១លាន ៥សែនដូស ខែមិថុនា នឹងមកដល់ចំនួន ៣លានដូស ខែកក្កដា នឹងមកដល់ ២លានដូស ខែសីហា នឹងមកដល់១លានដូស៕

https://s9.kh1.co/__image/w=650,h=434,q=100/f5/f5dfb8b5c6dc94420d42d903164c947270d039ec.jpg
Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T