«កាយ​វិការ​ហាក់​ហីៗ​សោះ​អង្គើយ ​មិនខ្វល់...»! នារី ៣​ប្រភេទ​ដែល​បុរស​ៗ​មិន​ប្រាថ្នា​យក​ជា​គូអនាគត

//s9.kh1.co/ae/ae7a65c19e078fc515005dc7db70e0e0a0d22f91.jpg
យល់ដឹង

 ១៧-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

នាងហាក់មិនអើពើ​ជាមួយនឹងការស្រលាញ់ដែលដៃគូបានផ្ដល់ឲ្យ។ កាយវិការហាក់ហីៗសោះអង្គើយ​មិនខ្វល់ពីអ្វី​ដែល​ម្ខាងទៀតចង់បាន។

រឿងអនាគតគូស្រករមិនមែនជារឿងលេងសើចទេ បើរើសខុសហើយគឺត្រូវរងកម្មជាមិនខានឡើយ។ ស្វាមីភរិយាខ្លះ​ប្រើ​ពេលមើលចិត្តគ្នារាប់ឆ្នាំដើម្បីសម្រេចចិត្តរៀបការនឹងគ្នា ដើម្បីជៀសវាងភាពមិនចុះសម្រុងជាមួយគ្នា ទោះជាមើល​ចិត្តគ្នាយូរយ៉ាងណាក៏ត្រូវបែកគ្នាបើបុរសៗរើសចំជំពូកនារីៗទាំង ៣ប្រភេទនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​១. មាន​សង្សារច្រើនក្នុងពេលតែមួយ

រូបតំណាង
រូបតំណាង

បើនិយាយពីភាពស្មោះត្រង់នារីម្នាក់នេះគឺសូន្យតែម្ដង។បើគាត់ស្មោះត្រង់មិនមែនគាត់ទាក់ទងបុរសបីបួននាក់​ក្នុង​ពេល​តែមួយនោះទេ បើអ្នកជាមនុស្សត្រឹមត្រូវគួរតែបដិសេធពេលមានបុរសណាម្នាក់មកចែរចង់អ្នក។ មនុស្ស​ប្រុស​ស្អប់​​បំ​ផុត​​គឺ​ការ​ផិត​ក្បត់​ ហើយ​នារី​ប្រភេទ​នេះ​មិនមែនជាដៃគូដែលបុរសៗប្រាថ្នាជាភរិយានោះទេ។

២.មិនយល់អ្វីទៅជាក្ដីស្រលាញ់ពិត

រូបតំណាង
រូបតំណាង

នាងហាក់មិនអើពើ​ជាមួយនឹងការស្រលាញ់ដែលដៃគូបានផ្ដល់ឲ្យ។ កាយវិការហាក់ហីៗសោះអង្គើយ​មិនខ្វល់ពីអ្វី​ដែល​ម្ខាងទៀតចង់បាន។ គាត់ប្រហែលជាសប្បាយជាមួយមិត្តភក្ដិច្រើនពេក រហូតដល់ទុកសង្សារចោល ឬ​អាចថា​នារីនោះលេងចរិតពេក ចង់ឲ្យតែគេទ្រ គេលួង សុំប្រាប់ទៅចុះណាអ្នកជាប់ក្នុងបញ្ជីខ្មៅរបស់បុរសៗហើយ។ សូមកែ​ទម្លាប់នេះចេញទៅ។

៣. ទំនាក់ទងបែបមិនច្បាស់លាស់

រូបតំណាង
រូបតំណាង

ទាក់ទងគ្នាយូរហើយជាសង្សារក៏មិនដូចសង្សារ ជាមិត្តក៏ដូចមិនមែន តើជាអ្វីឲ្យពិតប្រាកដទៅ? គ្រាន់តែជា​មនុស្ស​កំដររបស់នាងទេដឹង! បុរសម្នាក់ទាក់ទងនារីណាម្នាក់ព្រោះដើម្បីស្វែងយល់ពីគ្នា ធ្វើអ្វីដែលស៊ីចង្វាក់គ្នា តែបើអ្នកមិន​ផ្ដល់​ភាពច្បាស់លាស់ឲ្យខ្លួនឯងផង ធ្វើមិចអ្នកអាចរកបុរសដែលច្បាស់លាស់ម្នាក់សម្រាប់ខ្លួនឯងបានទៅ។បុរសៗអាច​នឹងដកឃ្លាពីអ្នកម្ដងបន្តិចៗ ពេលអ្នកនៅតែមិនព្រមកែទម្លាប់អាក្រក់មួយនេះចេញ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T