ជីវិតប្ដីប្រពន្ធគឺជាបីម៉ាត់យ៉ាងខ្លី តែបង្កប់នូវអត្ថន័យ និងភាពទទួលត្រូវខ្ពស់។ មុនសម្រេចចិត្តរៀបការជាមួយនរណាម្នាក់គប្បីអ្នកសិក្សាស្វែងយល់ពីគ្នាឲ្យបានយូរបន្តិច ជៀសវាងជួបរឿងសៅម៉ងនៅថ្ងៃក្រោយ ព្រោះអង្ករក្លាយជាបាយហើយពិបាកកែរខៃណាស់។ តែបើរៀបការរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធហើយ តែការរស់នៅបែរជាមិនចុះសម្រុងគ្នាតើគួរធ្វើបែបណាទៅ? ទ្រាំមែនទេ? រឿងខ្លះមិនអាចទ្រាំរហូតនោះទេ អ្នកគួររិះរកមធ្យោបាយ ដើម្បីបញ្ចប់បញ្ហា។ហើយហេតុផលខាងក្រោម បញ្ជាក់យ៉ាងច្បាស់ថាអ្នកគួរពិចារណាដោះលែងគ្នាហើយ បើសិនដៃគូរហាក់ព្រងើយកណ្តើយដាក់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អស់អារម្មណ៍រួមមេត្រីនឹងគ្នា
ការរួមមេត្រីគឺជារឿងចាំបាច់ហើយដៃគូភាគច្រើនតែងតែផ្ដល់ឲ្យគ្នាទៅវិញទៅមកដើម្បីរក្សាចំណងស្នេហា។ តែបើក្នុងចំណោមយើងពីរនាក់ មាននរណាម្នាក់ហាក់ប្រលែងដៃចោល លែងខ្វល់ ឬធ្វើជារឿងធម្មតាដូចមនុស្សដទៃពីគ្នា នោះមានន័យថាគាត់ប្រហែលធុញថប់ ឬចង់ផ្លាស់ប្ដូរស់ជាតិហើយ។ អ្នកអាចពិចារណាបានថាគួរបន្តទ្រាំទទួលយករឿងនេះបានដល់ពេលណា។
២. លែងចង់ចែករំលែកទុក្ខ និងសុភមង្គលទៀតហើយ
មើលមុខគ្នាមិនចំផង មានអារម្មណ៍ឯណាទៅពិភាក្សារឿងសុភមង្គលគ្រួសារនោះ។ កាលនៅជាសង្សារដូចជាផ្អែមផ្ហែមណាស់ ខាននិយាយគ្នាតែមួយថ្ងៃដូចខាននិយាយមួយឆ្នាំអ៉ីចឹង ចុះពេលនេះហេតុអ្វីប្រែប្រួលម្លេះ? មុខមិនឲ្យក្រោយមិនមើល ហាក់បីដូចជាមនុស្សមិនដែលស្គាល់គ្នា បើនៅតែបន្តទង្វើរសោះអង្គើបែបនេះទៀត ស្នេហាមួយនេះប្រហែលដល់ទីបញ្ចប់ឆាប់ៗហើយ។
៣. និយាយតែពីរឿងលែងលះគ្នាគ្រប់ពេល
មុនចង់បញ្ចប់ម្ដេចមិនគិតដល់ពេលចាប់ផ្ដើមផងទៅ។ គាត់ប្រហែលនឿយណាយជាមួយអ្នកហើយ គាត់ប្រហែលជាហត់នឹងបង្កើតសុភមង្គលជាមួយអ្នកទៀតហើយ បើមនុស្សស្រលាញ់គ្នាប្រហែលអត់គ្នាមិនបានទេ តែក្នុងដំណាក់កាលនេះអ្នកគួរដល់ពេលដោះលែងគាត់ហើយ ព្រោះមុននឹងក្រោយគាត់គង់តែចាក់ចេញដដែលទេ៕