រដ្ឋាភិបាលឡាវបានរាយការណ៍ពីករណីវិជ្ជមាននៃជំងឺកូវីដ-១៩ ថ្មី ចំនួន ០១នាក់បន្ថែមទៀត

//s9.kh1.co/f3/f341d32e4b616bc44778a664c3b6adc94dedac93.jpg
សង្គម

 ១៥-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាលប្រទេសឡាវបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ មួយនាក់បន្ថែមទៀតដែលនាំឱ្យមានចំនួនអ្នកបានឆ្លងសរុបកើនឡើងដល់ ៥៣ នាក់ក្នុងនោះមានអ្នកជាសះស្បើយឡើងវិញចំនួន ៤៩ នាក់

ឡាវ៖ នៅថ្ងៃពុធទី ១៤ ខែមេសាឆ្នាំ ២០២១ នេះក្រសួងសុខាភិបាលប្រទេសឡាវបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ មួយនាក់បន្ថែមទៀតដែលនាំឱ្យមានចំនួនអ្នកបានឆ្លងសរុបកើនឡើងដល់ ៥៣ នាក់ក្នុងនោះមានអ្នកជាសះស្បើយឡើងវិញចំនួន ៤៩ នាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក្រោមក្រសួងសុខាភិបាលឡាវលោក Phonepaserd Sayamoungkhoun បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវថាករណីថ្មីនេះគឺជាស្ត្រីអាយុ ២៥ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ។

រូបតំណាង
រូបតំណាង

អ្នកជំងឺដែលជាជនជាតិឡាវបានធ្វើដំណើរពីប្រទេសថៃនៅថ្ងៃទី ៧ ខែមេសាហើយបានមកដល់ខេត្តភាគនិរតីនៃប្រទេសឡាវនៅថ្ងៃទី ៨ ខែមេសា។ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលបានកំណត់ក្នុងខេត្តចំប៉ាសាក់។

គួររំលឹកផងដែរថាប្រទេសឡាវបានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ ដំបូងរបស់ខ្លួននៅថ្ងៃទី ២៤ ខែមីនាឆ្នាំមុន៕

រូបតំណាង
រូបតំណាង

ប្រភព៖ Xinhua News

Sin Samphors
ព្រះនាង តូច (C)

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T