អ្នកគាំទ្រស្ងើចសរសើរអត្តចរិត Seohyun ក្រុម Girls' Generation ចំពោះរឿងមួយនេះ

//s9.kh1.co/66/66824e18be74c2f6107690e2a32aae1ba7006cf6.jpg
តារា & កម្សាន្ដ

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

អ្នកគាំទ្រស្ងើចសរសើរអត្តចរិត Seohyun ក្រុម Girls' Generation ចំពោះរឿងមួយនេះ

កូរ៉េខាងត្បូង៖ Seohyun ដែលមហាជនជាច្រើនបានស្គាល់ថាជាតារាសម្តែងស្រីម្នាក់ដ៏ឆ្នើមនៅឯប្រទេសកូរ៉េខាងត្បូង ក៏ដូចជាសមាជិកកូនពៅរបស់ក្រុមនារី Girls' Generation ត្រូវបានមហាជនជាច្រើនស្ងើចសរសើរអំពីអត្តចរិតរបស់ Seohyun បន្ទាប់ពីនាងត្រូវបានទទួលសំពាតពីមនុស្សមួយចំនួនយ៉ាងណាក៏ដោយ ក៏នាងហាក់បីដូចជាមិនប្រតិកម្មអ្វីទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនាមជាអ្នកសិល្បៈខាងតារាចម្រៀងក៏ដូចជាតារាសម្តែងស្រីម្នាក់ Seohyun បានចូលប្រលូក្នុងវិស័យមួយនេះតាំងពីអាយុ១៦ឆ្នាំម្ល៉េះ ដោយកាលនោះនាងបានក្លាយជាសមាជិកម្នាក់របស់ក្រុម Girls' Generation ជាសមាជិកដែលមានអាយុតិចជាងគេ។ មកដល់បច្ចុប្បន្ន Seohyun បានចាប់អាជីពជាតារាសម្តែង ហើយនាងបានសម្តែងរឿងជាច្រើនដូចជា÷ Time, Private Life, Moon Lovers ក៏ដូចជាមានរឿងជាច្រើនផងដែរ សុទ្ធតែទទួលបានការគាំទ្រខ្លាំង។

តាំងតែពីដើមមក Seohyun ត្រូវបានគេស្គាល់ថាជាមនុស្សស្រីដែលមានអត្តចរិតស្លូតបូត សុភាពរាបសារ មិនសូវនិយាយស្តីច្រើន ហើយនាងពិតជាសកម្មជាមួយការងារណាស់ ជាពិសេសតែងតែស្រលាញ់យកចិត្តទុកដាក់មនុស្សជុំវិញខ្លួនជានិច្ច បើទោះជាពេលមួយនោះនៅឆ្នាំ២០១៨ កំឡុងពេលធ្វើសន្និសីទកាសែតសម្រាប់រឿង "Time" ដោយខាងតួប្រុសឈ្មោះ Kim Junghyun បានបដិសេធមិនចង់គៀកដៃជាមួយ Seohyun នៅមុខមហាជនក៏ដោយ ក៏ Seohyun នៅតែបញ្ចេញស្នាមញញឹម អត្តចរិតពោរពេញដោយសេចក្តីថ្លៃថ្នូរទៅកាន់អ្នកសារព័ត៌មានជានិច្ចរហូតដល់ចប់កម្មវិធី។

កត្តាទាំងអស់នេះហើយទើបធ្វើឱ្យ Seohyun ត្រូវបានមហាជនគោរពស្រលាញ់នាងខ្លាំងណាស់ ដោយសារអត្តចរិតពីធម្មជាតិរបស់នាងនេះឯង៕

សូមទស្សនារូបភាពខាងក្រោម៖

Seohyun
Seohyun
Seohyun
Seohyun
Seohyun
Seohyun
Seohyun
Seohyun
Seohyun
Seohyun

ប្រភពYouTube

Phin oudom
Oudom (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T