វីដេអូខ្លីថ្មី Zombie នៅក្នុងខ្សែភាពយន្ត «Army of the Dead» ពិតជាប្លែកខុសពីរឿងដទៃ (មានវីដេអូ)

//s9.kh1.co/be/be304d9d6fde6d51b9f4dbd824d641a9d5cf5f95.png
តារា & កម្សាន្ដ

 ១៤-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

Army of the Dead របស់អ្នកដឹកនាំរឿងល្បីលោក Zack Snyder ចេញវីដេអូខ្លីថ្មីតាមការសន្យា

បរទេស៖ នាយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះខ្សែភាពយន្តរឿង Army of the Dead របស់អ្នកដឹកនាំរឿងល្បីលោក Zack Snyder ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះក្នុងស្នាដៃជាច្រើនដូចជា 300, Man of Steel, Batman V Superman, Zack Snyder's Justice League និង Dawn of the Dead បានទម្លាក់វីដេអូខ្លីថ្មីជាលើកទី២តាមការសន្យាពិថ្ងៃយប់ថ្ងៃទី១៣ ខែមេសា ដែលបានប្រកាសថានឹងទម្លាក់វីដេអូខ្លីថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈវីដេអូខ្លីថ្មីនេះបានបង្ហាញវត្តមានរបស់តួអង្គនឹងតារាសម្ដែងនានាផ្សេងជាច្រើនដូចជា Dave Bautista សម្ដែងជា Scott រីឯលោក Hiroyuki Sanada សម្ដែងជា Hunter​ ចំណែកឯអ្នកនាង Ella Purnell សម្ដែងជា Kate​​ ចំពោះលោក Omari Hardwick សម្ដែងជា Vanderohe និងក្រៅពីនេះនៅមានតារាសម្ដែងផ្សេងៗនានាទៀតដែលធ្វើសកម្មភាពរៀបគម្រោងប្លន់ដ៏ធំមួយបែជាជួបហើយត្រូវប្រយុទ្ធជាមួយនឹង Zombie ដែលមានលក្ខណៈប្លែកខុសពីខ្សែភាពយន្តដទៃទៀតពោលគឺ Zombie នៅក្នុងរឿងនេះមានសកម្មភាពរហ័សលឿន មានភាពឆ្លាតវ័យជាងរឿងដទៃ ហើយថែមទាំងមានការប្រមូលផ្ដុំជាទ័ពថែមទាំងមានអ្នកដឹកនាំទៀតផង៕

រូបលោក Dave ជាមួយនឹងខ្លា Zombie
រូបលោក Dave ជាមួយនឹងខ្លា Zombie
រូបភាពនៅក្នុងវីដេអូខ្លី
រូបភាពនៅក្នុងវីដេអូខ្លី
រូបភាពនៅក្នុងវីដេអូខ្លី
រូបភាពនៅក្នុងវីដេអូខ្លី
រូបភាពនៅក្នុងវីដេអូខ្លី
រូបភាពនៅក្នុងវីដេអូខ្លី

តោះចង់ដឹងថាតើវីដេអូ Trailer ថ្មីនៃខ្សែភាពយន្តរបស់លោក Zack Snyder រឿង Army of the Dead នេះមានភាពអស្ចារ្យនិងប្លែកខុសពីរឿង Zombie ដ៏ទៃយ៉ាងណាសូមប្រិយមិត្តទស្សនានូវវីដេអូខ្លីនោះដូចខាងក្រោម៖

វីដេអូខ្លី
Yato
Yato The Nerd (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T