សង្វេគណាស់! តារាសិល្ប:ជើងចាស់ប៉ុន្មានដួង បាត់មុខយូរ មិនសូវចេញមកសម្តែង តាមពិតមកពីមូលហេតុនេះសោះ?

//s9.kh1.co/29/29566f08ef6092843c4434ffd6dee17442675987.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាសិល្ប:ជើងចាស់ខ្មែរ៤ដួងនេះ មិនសូវចេញមុខមកសម្តែង តាមពិតបណ្តាលមកពីមូលហេតុជំងឺប្រចាំកាយ និងទីផ្សារមិនសមប្រកបសោះ

ភ្នំពេញ: ពុកម៉ែ បងប្អូន ព្រមទាំងប្រជាពលរដ្ឋខ្មែរ ទាំងចាស់ ទាំងក្មេង ច្បាស់ណាស់ជាបានស្គាល់នៅតារាកំប្លែង និងសម្តែងជើងចាស់ គឺ លោកតា ក្តិប លោកយាយណយ សំណាង លោកតាចេក និងលោកយាយ សោម កណ្ណិកា ដែលអ្នកទាំង៤រូប ហាក់ចាកឆ្ងាយពីវិស័យសិល្ប: ដោយសារតែទីផ្សារមិនសូវសមប្រការ ម្យ៉ាងវិញទៀតអ្វីដែលគួរឲ្យកាន់តែអាណិតថែមទៅទៀតនោះ គឺថា តារាជើងចាស់ទាំងបួននាក់នេះ មានជំងឺប្រចាំកាយដោយក្នុងនោះគឺ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.តារាកំប្លែងជើងចាស់ លោកតា ក្តិប មានជំងឺស្លាប់មួយចំហៀងខ្លួន

លោកតា ក្តិប
លោកតា ក្តិប

២.តារាកំប្លែងជើងចាស់ លោកយាយ ណយ សំណាង ដែលមានជំងឺបេះដូង និងវង្វេង

  លោកយាយ ណយ សំណាង
  លោកយាយ ណយ សំណាង

៣.តារាកំប្លែងជើងចាស់ លោកតា ចេក ដែលមានជំងឺប្រចាំកាយ

លោកតា ចេក
លោកតា ចេក

៤.តារាសម្តែង លោកយាយ សោម កណ្ណិកា ដែលមានជំងឺពុកឆ្អឹង និងបេះដូង។

  លោកយាយ សោម កណ្ណិកា
  លោកយាយ សោម កណ្ណិកា

សូមបញ្ជាក់ផងដែរថា បើទោះបីជាពួកគាត់មាននៅជំងឺប្រចាំកាយ និងឃ្លាតឆ្ងាយពីវិស័យសិល្ប:ក៏ពិតមែន ប៉ុន្តែការសម្តែង និងកេរ្តិ៍ឈ្មោះរបស់ពួកគាត់នៅតែបន្តរស់ក្នុងសង្គមសិល្ប: និងជាពិសេសក៏មានសប្បុរសជន និងសមាគមទ្រទ្រង់វិស័យសិល្ប:នានា នៅតែបន្តគាំទ្រ និងឧបត្ថម្ភដល់ជីវភាព និងការរស់នៅរបស់ពួកគាត់ផងដែរ៕

ណយ សំណាងនាយ ចេក
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T