បណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ ស្នើឱ្យរុស្ស៊ីបញ្ឈប់សកម្មភាពបង្កហេតុតាមព្រំដែនអ៊ុយក្រែន

//s9.kh1.co/aa/aaf4b1905d181e261554cacfcfe1121e185bbee8.jpg
សង្គម

 ១៣-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រុមប្រទេស G7 ជំរុញអោយរុស្ស៊ីបញ្ឈប់សកម្មភាពបង្កហេតុនៅតាមព្រំដែនប្រទេសអ៊ុយក្រែន

បន្ទាប់ពីរុស្ស៊ីបានប្រមូលផ្តុំកងទ័ពនៅតាមបណ្តោយព្រំប្រទល់ជាមួយអ៊ុយក្រែនមក បណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំង៧ (G7) ក៏អំពាវនាវឱ្យរុស្ស៉ីបញ្ឈប់សកម្មភាពបង្កហេតុរបស់ខ្លួន និងងាកមករកការបន្ធូរបន្ថយភាពតានតឹងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/bd/bdff17cc2b380886c3d51a29649fdd76a5ac9108.png
https://s9.kh1.co/__image/w=620,h=413,q=100/67/67e2ee1b9c2235a26bd3fe9586f884f3a239e096.png

នៅមុនកិច្ចប្រជុំរបស់អង្គការ NATO ពាក់ព័ន្ធនឹងការព្រួយបារម្ភ រដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 បានថ្លែងថា ជម្លោះប្រដាប់អាវុធដែលបានកើតឡើង និងកំពុងអូសបន្លាយរាប់ឆ្នាំនៅតំបន់ភាគខាងកើតអ៊ុយក្រែននោះ អាចនឹងត្រូវបានផ្ទុះឡើងខ្លាំងក្នុងឆ្នាំនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/02/02d9a0c8d05558eba05265a2c18fdb4741a9b472.png

អ៊ុយក្រែនបានបញ្ជាក់ថា ប្រទេសរុស្ស៉ីបានប្រមូលផ្តុំកងទ័ពរាប់ពាន់នាក់នៅតាមបណ្តោយព្រំដែនភាគខាងជើង និងខាងកើតរបស់ខ្លួន ព្រមទាំងនៅតំបន់គ្រីមៀផងដែរ ។ ទន្ទឹមនឹងនេះ រុស្ស៊ីមិនបានបដិសេធចំពោះការចល័តទ័ពនេះឡើយ ដោយបានអះអាងថា វាធ្វើដើម្បីពង្រឹងការការពារខ្លួន ដោយពុំមានបំណងទៅគំរាមកំហែងប្រទេសណាមួយនោះទេ៕

https://s9.kh1.co/__image/w=650,h=434,q=100/52/523accda823021c1e27608622548d2d0c896f161.png
Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T