រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្ដបម្រាមគោចរ រយៈពេល ២សប្ដាហ៍ទៀត

//s9.kh1.co/eb/ebefda1fa291d274c8997b0a48f854769392a820.jpg
សង្គម

 ១៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នៅថ្ងៃអង្គារនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្ដបម្រាមគោចរ ២សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

ភ្នំពេញ៖ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ហាក់មិនទាន់មានការថមថយ នៅថ្ងៃអង្គារនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចស្ដីពី ការ​​​​​​​​​បន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ទៀត ដោយគិតចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានប្រការសំខាន់ៗ ដែលប្រជាពលរដ្ឋទូទាំងភូមិសាស្ដ្ររាជធានីភ្នំពេញ ត្រូវតែអនុវត្ដរួមមាន៖

- ត្រូវផ្អាកបណ្ដោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ ក៏ដូចជាភោជនីយដ្ឋាននៅតាមសណ្ឋាគារ ​​​​​​​​​​​​​​​​។ល។ ដែលទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួន ប៉ុន្ដែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។

- ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹងចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ដោយលើកលែងករណីមួយចំនួន។

- ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក ដោយលើកលែងករណីមួយចំនួន៕

សូមអានសេចក្ដីលម្អិតខាងក្រោមនេះ៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T