អបអរខួប ៥ ឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត​សុវណ្ណាភូមិ ឡាយហ្វ៍ ជាមួយនឹងរង្វាន់លើកទឹកចិត្តសរុបចំនួន ១២៥ លានរៀល!

//s9.kh1.co/be/bed379f5faec0ec8b73312b0b8c4364a7898eb90.jpg
សង្គម

 ១៣-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង។

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ ពាន់លានដុល្លារអាមេរិក និងជាកេរ្តិ៍ដំណែលតាំងពីឆ្នាំ១៩៩១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៣ឆ្នាំជាប់គ្នាជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿន​បំផុតនៅកម្ពុជាក្នុងឆ្នាំ ២០១៨, ២០១៩ និង ២០២០, ដោយ The Global Banking and Finance Review

   ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ 
   ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ 

ដើម្បីអបអរសាទរខួបលើកទី ៥ ក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនរឹងមាំដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ធ្វើការផ្តល់រង្វាន់ជូនដល់អតិថិជន ដែលបានគាំទ្រក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ តាមរយៈការផ្តល់ប្រាក់រង្វាន់ដល់អតិថិជនចំនួន៥នាក់ ជារៀងរាល់ខែ ដែលម្នាក់ៗនឹងទទួលបាន ៥ លានរៀល

ការជ្រើសរើសរកអ្នកឈ្នះរង្វាន់នេះមានរយៈពេល ៥ ខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។     

អតិថិជនចាស់ដែលមានបណ្ណសន្យារ៉ាប់រងនៅមានសុពលភាព និងអតិថិជនដែលទិញ និងទទួលបានបណ្ណសន្យារ៉ាប់រងថ្មីពី សុវណ្ណាភូមិ ឡាយហ្វ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២១ នឹងមានឱកាសការជ្រើសរើសរកអ្នកឈ្នះប្រាក់រង្វាន់ ៥ លានរៀល ចំនួន ៥នាក់ រៀងរាល់ខែ ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២១ ។

   ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ 
   ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ 

អតិថិជនដែលឈ្នះប្រាក់រង្វាន់នឹងត្រូវបានជ្រើសរើសដោយប្រព័ន្ធជ្រើសរើសស្វ័យប្រវត្តិ (Automated Selection System) ដែលនឹងត្រូវផ្សាយផ្ទាល់នៅលើគេហទំព័រហ្វេសប៊ុក សុវណ្ណាភូមិ ឡាយហ្វ៍ នៅរៀងរាល់ខែនីមួយៗ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២១៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T