សាមសុង នឹងលើកពេលចាប់ឆ្នោតឈ្នះរង្វាន់ធំអស្ចារ្យ ពីការទិញ Samsung Galaxy S21 Series 5G ដោយសារតែមានករណីកូវីត១៩ ផ្ទុះឡើងក្រោមព្រឹត្តិការណ៍ ២០ កុម្ភៈ

//s9.kh1.co/0d/0d5799c4883489274b1286cb560322b1da871d11.jpg
បច្ចេកវិទ្យា

 ១៣-មេសា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

គ្រាន់តែលើកពេលបន្តិចប៉ុណ្ណោះ រង្វាន់ធំយ៉ាងច្រើនសម្បូរបែបនៅតែបន្តផ្តល់ជូន និងស្វែងរកអតិថិជនដែលមានសំណាងឈ្នះដដែល។ ដោយអនុលោមតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចូលរួមចំណែកទប់ស្កាត់ ក៏ដូចជាបញ្ឈប់រំលត់ការរីករាលដាលនៃជំងឺកូវីត-19 (Covid-19) ក្រុមហ៊ុន សាមសុង សូមធ្វើការលើកពេលការចាប់ឆ្នោតឈ្នះរង្វាន់ធំអស្ចារ្យ ពីការជាវ Samsung Galaxy S21 Series 5G ចំនួន ៣ សប្តាហ៍ គឺចាប់ពីថ្ងៃ០១ ខែមេសា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។

ភ្នំពេញ៖ គ្រាន់តែលើកពេលបន្តិចប៉ុណ្ណោះ រង្វាន់ធំយ៉ាងច្រើនសម្បូរបែបនៅតែបន្តផ្តល់ជូន និងស្វែងរកអតិថិជនដែលមានសំណាងឈ្នះដដែល។ ដោយអនុលោមតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចូលរួមចំណែកទប់ស្កាត់ ក៏ដូចជាបញ្ឈប់រំលត់ការរីករាលដាលនៃជំងឺកូវីត-19 (Covid-19) ក្រុមហ៊ុន សាមសុង សូមធ្វើការលើកពេលការចាប់ឆ្នោតឈ្នះរង្វាន់ធំអស្ចារ្យ ពីការជាវ Samsung Galaxy S21 Series 5G ចំនួន ៣ សប្តាហ៍ គឺចាប់ពីថ្ងៃ០១ ខែមេសា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថាក្រុមហ៊ុន សាមសុង នឹងបន្តធ្វើការចាប់ឆ្នោតផ្សងសំណាងរកអតិថិជន ដែលមានសំណាងឈ្នះនូវមហារង្វាន់ធំ និងពិសេសអស្ចារ្យមិនធ្លាប់មានដដែល ដោយមិនមានការកាត់បន្ថយចំនួនអ្វីឡើយ ហើយក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតទៅតាមកាលបរិច្ឆេទខាងក្រោមនេះដូចជា៖

- ចាប់លើកទី ១ ៖ ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១

- ចាប់លើកទី ២ ៖ ថ្ងៃទី ២៣  ខែឧសភា ឆ្នាំ ២០២១

- ចាប់លើកទី ៣ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២១

- ចាប់លើកទី ៤ ៖ ថ្ងៃទី 06 ខែមិថុនា ឆ្នាំ ២០២១

សាមសុង ពន្យារពេលកម្មវិធិចាប់ឆ្នោតផ្សងសំណាង
សាមសុង ពន្យារពេលកម្មវិធិចាប់ឆ្នោតផ្សងសំណាង

កំពូលមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងត្រូវផ្តល់ជូនអតិថិជនមហាសំណាងរួមមានដូចជា ៖

* ម៉ូតូ Honda ADV សរុប ៤ រង្វាន់

* ម៉ូតូ Honda ZOOMER X សរុប ៤ រង្វាន់

* ទូរទស្សន៍ Samsung 75 អ៊ីញ សរុប ១២ រង្វាន់

* Samsung ថេប្លេត A7 សរុប ២៤ រង្វាន់

អ្វីដែលកាន់តែពិសេស និងរីករាយបំផុតនោះគឺ លោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា ៖

- ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W)

- ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)

- បញ្ចុះតម្លៃ ៥០% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ ឆ្នាំចាប់គិតពីថ្ងៃជាវ)

ក្រុមហ៊ុន សាមសុង នឹងធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណាង ពីការទិញ Samsung Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង ១១:០០-១២:០០ ថ្ងៃត្រង់។ សម្រាប់អ្នកឈ្នះទាំងអស់ ក៏នឹងត្រូវធ្វើការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ផងដែរ។

ប្រញាប់ឡើង! កំពូលមហារង្វាន់ដ៏ធំអស្ចារ្យទាំងអស់នេះ កំពុងរង់ចាំលោកអ្នកហើយ។

សាមសុង ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future)។ សាមសុង ជាទីទុកចិត្តបំផុត៕

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T