ញាក់សាច់! ឈុតតំណាងជាតិ គ្រងដោយបវរកញ្ញាកម្ពុជា រ៉េត សារីតា ចេញជាផ្លូវការហើយ រីឯអត្ថន័យវិញ...

//s9.kh1.co/b1/b1b2088450bd83cbc1f9bd8b1af031d451bba656.png
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កញ្ញា រ៉េត សារីតា គ្រងនូវឈុតតំណាងជាតិបានយ៉ាងស្រស់ស្អាត ខណ:មហាជនបានផ្ទុះការគាំទ្រ និងស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់នាង

ភ្នំពេញ: នៅប៉ុន្មានម៉ោងមុននេះបន្តិច យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជា Miss Universe Cambodia បានចេញជាផ្លូវនៅរូបថត ដែលបវរកញ្ញាឯកចក្រវាលកម្ពុជា រ៉េត សារីតា បានគ្រងជាឈុតតំណាងជាតិក្នុងនាមជាបេក្ខភាព តំណាងជាតិកម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោក ២០២១ រហូតទទួលបានការគាំទ្រ និងស្ងើចសរសើរជាខ្លាំងពីសំណាក់មហាជន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅពីក្រោយអត្ថន័យជារួមនៃការជ្រើសរើសនូវឈុតតំណាងជាតិនេះ ស្ថាប័នបវរកញ្ញាចក្រវាលកម្ពុជាបានបង្ហាញយ៉ាងដូច្នេះថា៖

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

ឈុតតំណាងជាតិនេះមានឈ្មោះថា“ ទេពរួបរូម”​ ​ដែលកាលពីមុនឥទ្ធិពលជំនឿ សាសនា ពីឥណ្ឌាចូលមកប្រទេសខ្មែរ ប្រជាជនខ្មែរមានជំនឿ និងការគោរព លើដួងព្រលឹង បុព្វបុរស អារ័ក្ស អ្នកតា និងធម្មជាតិជាដើម។ ប៉ុន្ដែក្រោយមកព្រហ្មញ្ញសាសនាក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរយ៉ាងខ្លាំង និងមានការគោរពប្រតិបត្តិយ៉ាងច្រើន ដែលមួយផ្នែកមានជំនឿលើព្រះវិស្ណុនិយម ហើយមួយផ្នែកទៀតមានជំនឿលើព្រះសិវៈនិយម។

ដើម្បីជៀសវាងទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ (ហរិតំណាងវិស្ណុ ហរៈតំណាងសិវៈ)។ ឈុតតែមួយនេះក៏តំណាងឱ្យសាមគ្គីភាព​ សុខដុមនីយកម្មនិងសន្តិភាព។  រចនាបថសិល្បៈនៃសំលៀកបំពាក់នេះដើមឡើយត្រូវបានគេយកចេញពីគំនិតចម្លាក់បុរាណខ្មែរ។ យើងមានមោទនភាពក្នុងការបង្ហាញឈុត​ “ទេពរួបរួម” ដែលជាឈុតតំណាងជាតិនៅក្នុងបវរកញ្ញាចក្រវាលសម្រាប់ព្រះរាជាណាចក្រអច្ឆរិយៈ។

សូមរំលឹកផងដែរថា កញ្ញា រ៉េត សារីតា នឹងត្រូវចូលរួមជាបេក្ខភាពតំណាងជាតិកម្ពុជា ចូលរួមប្រកួតប្រជែងកម្មវិធី Miss Universe ២០២១ នៅឯរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ខណ:ការប្រកួតនឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃចន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២១ ខាងមុខនេះ៕

ចង់ដឹងថាតើ កញ្ញារ៉េត សារីតា គ្រងនៅឈុតតំណាងជាតិស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T