បន្ទាន់! អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាស អ្នកជំងឺកូវីដ១៩ធ្លាប់ទៅ ធនាគារ ABA សាខាមួយកន្លែងនេះ

//s9.kh1.co/e6/e67a982d468535f44181073f3bdd002412359a5a.png
សង្គម

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការ បានធ្វើការ​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅ ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃនេះ បានឱ្យដឹងថា អនុគណៈកម្មការ បានធ្វើការ​អំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកដើរផ្សារ និងបុគ្គលិកនៅ ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ​ ផ្លូវអាស៊ានលេខ១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៣១​ ខែមីនា ឆ្នាំ២០២១ (ចូលម៉ោង ១៥៖២១ នាទី - ចេញម៉ោង១៥៖៣៧)​​ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩ ជាអ្នកនៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ដោយឡែក អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង
ធនាគារ ABA សាខាជិតស្ថានីយរថភ្លើង

ប្រភពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T