ក្ដៅៗ ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាស ករណីមរណភាពជនជាតិខ្មែរចំនួន ០៣នាក់ ដោយសារកូវីដ១៩

//s9.kh1.co/5c/5c06afdbf58909c85a86a3623959f2af1d6ccf05.png
សង្គម

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ស្ដីពីករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ដោយសារកូវីដ១៩ ដោយក្នុងនោះមាន ស្រ្ដីអាយុ ៧៩ឆ្នាំ ស្រ្ដីអាយុ ៥៩ឆ្នាំ និងបុរសអាយុ ៥៧ឆ្នាំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ស្ដីពីករណីស្លាប់ជនជាតិខ្មែរចំនួន ០៣នាក់ ដោយសារកូវីដ១៩ ដោយក្នុងនោះមាន ស្រ្ដីអាយុ ៧៩ឆ្នាំ ស្រ្ដីអាយុ ៥៩ឆ្នាំ និងបុរសអាយុ ៥៧ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យ ស្រ្ដីទាំង ០២នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាល ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារកូវីដ១៩។ ចំណែកឯបុរស ៥៧ឆ្នាំវិញ គឺបានស្លាប់ មុនពេលចូលដល់មន្ទីរពេទ្យ (MOURANT ENTRANT AVEC COVID-19)៕

សូមអានសេចក្ដីលម្អិតរបស់ក្រសួងសុខាភិបាលខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T