ចាប់បានអ្នកវិជ្ជមានកូវីដ១៩ ៦នាក់ ល្មើសបម្រាមលួចរត់ចូល ខេត្តព្រៃវែងទាំងកណ្តាលយប់

//s9.kh1.co/ce/ceebe40a35ae88b0efd5671f53477acd17ae4557.jpg
សង្គម

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ចាប់បានអ្នកវិជ្ជមានកូវីដ១៩ ប្រាំមួយនាក់ ល្មើសបម្រាមលួចរត់ចូលខេត្តព្រៃវែងទាំងកណ្តាលយប់ នេះយោងតាមការបញ្ជាក់ពីអភិបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ យោងតាមការបញ្ជាក់របស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានជូនដំណឹងថា មានអ្នកល្មើសបម្រាមចំនួន៥ នាក់ដែលបានលួចចូលខេត្តព្រៃវែងទាំងកណ្តាលយប់ ដោយក្នុងនោះមាន ៥​ នាក់ មកពីទីក្រុងភ្នំពេញ និង ម្នាក់ទៀត មកពីខេត្តព្រះសីហនុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. សឹង ម៉ារី ភេទស្រី អាយុ ៧ខែ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី 9/4/2021 ០៩ ខែមេសា​ ឆ្នាំ ២០២១។

២. សឹង វិច្ចរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ មកពីភ្នំពេញថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

៣. ខ្មៅ ឆៃ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទីតាងើយ ឃុំរោងដំរី ស្រុក បាភ្នំ មកពីភ្នំពេញថ្ងៃទី ០៨​ ខែមេសា ឆ្នាំ ២០២១ ។

៤. អ៊ុន យ៉ុន ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិព្រៃប្រង់ ឃុំស្ពឺខ ស្រុកបាភ្នំ មកពីភ្នំពេញ ថ្ងៃទី ០៨​​ ខែ មេសា ឆ្នាំ២០២១  ។

៥. យុត សុត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុក មេសាង មកពីភ្នំពេញ ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។

៦. ប៊ុន បុរី ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំឈើកាច់ ស្រុក បាភ្នំ មកពីកំពង់សោម ថ្ងៃទី  ០៥ ខែ មេសា ឆ្នាំ២០២១។

ក្នុងនោះដែរ ឯកឧត្តម ជា សុមេធី បានបញ្ជាក់ថា លោកនឹងបញ្ជាចាត់វិធានការ រឹតបន្តឹងការឆ្លងកាត់ និង ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដោយគ្មានការយោគយល់ឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

https://s9.kh1.co/__image/w=650,h=867,q=100/d2/d2d019542a2d939b0c4e1b0679246cb2ae25ff75.jpg
https://s9.kh1.co/__image/w=650,h=867,q=100/89/890e93b925ca7c0552b36353a96c92fa879464cd.jpg
https://s9.kh1.co/__image/w=622,h=1280,q=100/8d/8d0b736f54aeb03086989e7d56e509bf6ab63575.jpg
https://s9.kh1.co/__image/w=650,h=867,q=100/89/8971173b9fcba71e4f8760f1c1af0f7fee3cf100.jpg
https://s9.kh1.co/__image/w=650,h=867,q=100/4a/4a79adc490a2caeee404479c677af4dbd2e5fa6c.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T