ត្រឹម១ថ្ងៃ ចម្រៀង «របាំជូនពរឆ្នាំថ្មី» ពីព្រះនាងតូច​នរោត្តម ជេនណា មាន​អ្នក​ចូល​​ទស្សនា​ជាង​ ២លានដង (មានវីដេអូ)

//s9.kh1.co/4d/4db1a5514efcc476a0b06580b26535f2a8b4b898.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ព្រះនាងតូចនរោត្តម ជេនណា មិនត្រឹមតែស្ថិតនៅក្នុងសែ​រាជវង្ស​ដ៏ថ្លៃថ្នូរ ​ដែលទើបតែមានព្រះជន្មវ័យក្មេង ​តែទ្រង់ពិតជា​មានរូបសម្រស់ផូរផង់

ភ្នំពេញ៖ ទស្សនិជនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន គឺព្រះនាងតូច នរោត្តម ជេនណា មិនត្រឹមតែស្ថិតនៅក្នុងសែ​រាជវង្ស​ដ៏ថ្លៃថ្នូរ ​ដែលទើបតែមានព្រះជន្មវ័យក្មេង ​តែទ្រង់ពិតជាមានរូបសម្រស់ផូរផង់ ​ពិសេសគឺមាន​ដុង​ផ្នែក​វិស័យ​សិល្បៈ​គ្រប់ទម្រង់គួរឱ្យសរសើរ ​ទាំងផ្នែកដើរម៉ូត ​សម្តែង ​ចម្រៀងសម័យ បុរាណ បទបរទេស ​រួមទាំងក្បាច់រាំ​បុរាណ​ខ្មែរ និងអន្តរជាតិទៀតផង តាមរយៈបទចម្រៀងជាច្រើនកន្លងមកនេះ ដោយព្រះនាងតូចបានធ្វើការបង្ហោះវីដេអូជា​បន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះនាង រួមទាំងយូធូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីទឹកដមសំលេងដ៏មានមន្តស្នេហ៍របស់ព្រះនាងតូច បានអង្រួនបេះដូង ពីសំណាក់មហាជន ក៏ដូចជា​ហ្វេនៗ​​ជាច្រើនរបស់ទ្រង់ផ្ទាល់ឲ្យលង់ជាមួយនឹងសំលេង ដ៏សែនពីរោះរណ្តំ អមជាមួយនឹងកាយវិការ យ៉ាងទន់ភ្លន់ ក្រមិចក្រមើម ទៅតាមបទចម្រៀងដែលព្រះនាង ធ្វើការបកស្រាយ។

ហើយថ្មីៗនេះផងដែរ ព្រះនាងតូច នរោត្តម​ ជេនណា ​ក៏បានធ្វើឲ្យមហាជនក៏ដូចជាហ្វេនៗជាច្រើន ផ្ទុះការចាប់​អារម្មណ៍ ក្រោយឃើញ ព្រះនាង បានសម្តែងនូវ “របាំជូនពរឆ្នាំថ្មី” ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ខ្មែរ​ខាងមុខនេះនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុក។

យ៉ាងណាមិញ ការសម្ដែងនូវ “របាំជូនពរឆ្នាំថ្មី” ត្រឹមតែមួយថ្ងៃមានអ្នកចូលទស្សនាជាង២លានដង និងមានអ្នក​ចែក​រំលែកជាង២ម៉ឺនដង ធ្វើឲ្យព្រះនាងបានសព្វព្រះរាជហទ័យយ៉ាងខ្លាំង និងសម្តែងពីព្រះទ័យរំភើបថា៖ "ខ្ញុំនឹងខិតខំព្យាយាមបង្ហាញនូវអ្វីល្អៗ ក្នុងព្រលឹងវប្បធម៌ប្រពៃណីជាតិយើង ជូនបងប្អូនពុកម៉ែមាមីងជាបន្តទៀត។​ សូមអរព្រះគុណ និងសូមអរគុណបងប្អូនពុកម៉ែមាមីងដែលតែងតែស្រឡាញ់រាប់អានខ្ញុំតាំងពីដេីមរៀងមក"

សូមទស្សនារូបភាព និងទស្សនាវីដេអូខាងក្រោម៖

ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
ការសម្ដែង ព្រះនាងតូច នរោត្តម​ ជេនណា
Sok Try
សុខ ទ្រី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T