ស្រស់ស្អាតខ្លាំង! ក្រោយ សេង រដ្ឋា គ្រងឈុតជាទេពធីតាមហាសង្ក្រាន្ត ព្រះនាងមណ្ឌាទេវី

//s9.kh1.co/a6/a689ba30ff25bbb1ca759c3d2a2291c54860bb67.jpg
តារា & កម្សាន្ដ

 ១៣-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ពិតជាស្រស់ស្អាតខ្លាំងណាស់ ពេលដែលអតីតបវរកញ្ញារូបនេះ​ កញ្ញា សេង រដ្ឋា គ្រងឈុតជាទេពធីតាមហាសង្ក្រាន្តព្រះនាងមណ្ឌាទេវី

កម្សាន្ត៖ ខណៈដែលពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ គឺនឹងខិតចូលមកថ្ងៃស្អែកនេះ គេសង្កេតឃើញអតីតបវរកញ្ញា Miss Grand Cambodia សេង រដ្ឋា បានបញ្ចេញនូវរូបភាពដែលកញ្ញា គ្រងឈុតច្នៃតំណាងឱ្យទេពធីតាមហាសង្រ្កាន្តព្រះនាងមណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ដែលនឹងយាងចុះមកនាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក នាថ្ងៃស្អែក នាម៉ោង ០៤៖០០ នាទីព្រហាម ក្នុងថ្ងៃពុធ ៣កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជឆ្នាំ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតជាស្រស់ស្អាតខ្លាំងណាស់ ពេលដែលអតីតបវរកញ្ញារូបនេះ គ្រងឈុតដ៏អស្ចារ្យមួយនេះ ដែលជាឈុតតំណាងជាព្រះនាងមណ្ឌាទេវី បុត្រីទី៤ នៃកបិលមហាព្រហ្ម។ 

គួររំលឹកដែរថា កញ្ញាធីតាឯកសង្ក្រានឆ្នាំ២០២១នេះ គឺកញ្ញា សាន្ត កុសុមៈ ម្ចាស់មកុដជ័យលាភី ក្រោយពីបានឆ្លងកាត់ការប្រឡងជម្រុះបានជាច្រើនវគ្គរួចមក ដែលរៀបចំដោយក្រុមហ៊ុន Fun Entertainment៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សេង រដ្ឋា
សាររបស់សេង រដ្ឋា
សាររបស់សេង រដ្ឋា
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T