ប្ដីប្រពន្ធ​ បើ​កំពុងជួបវិបត្តិ​ ៣យ៉ាងនេះ​ គួរដោះ​​លែង​​​គ្នា​​ឲ្យ​មាន​​សេរី​ភាពចុះ

//s9.kh1.co/65/65ede529b56d52c68214137566a0e7439517019c.jpg
យល់ដឹង

 ១៣-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បើប្ដីប្រពន្ធណាកំពុងជួបវិបត្តិទាំង ៣នេះ គួរដោះលែងគ្នាឲ្យមានសេរីភាពចុះ

ជីវិតប្ដីប្រពន្ធគឺជាបីម៉ាត់យ៉ាងខ្លី តែបង្កប់នូវអត្ថន័យ និងភាពទទួលត្រូវខ្ពស់។ មុនសម្រេចចិត្តរៀបការជាមួយ​នរណា​ម្នាក់​​គប្បីអ្នកសិក្សាស្វែងយល់ពីគ្នាឲ្យបានយូរបន្តិច ជៀសវាងជួបរឿងសៅម៉ងនៅថ្ងៃក្រោយ ព្រោះអង្ករក្លាយជា​បាយ​ហើយពិបាកកែរខៃណាស់។ តែបើរៀបការរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធហើយ តែការរស់នៅបែរជាមិនចុះសម្រុងគ្នាតើ​គួរធ្វើ​បែប​ណាទៅ? ទ្រាំមែនទេ? រឿងខ្លះមិនអាចទ្រាំរហូតនោះទេ អ្នកគួររិះរកមធ្យោបាយ ដើម្បីបញ្ចប់បញ្ហា។ហើយហេតុផលខាងក្រោម បញ្ជាក់យ៉ាងច្បាស់ថាអ្នកគួរពិចារណាដោះលែងគ្នាហើយ បើសិនដៃគូរហាក់ព្រងើយ​កណ្តើយ​​ដាក់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អស់​អារម្មណ៍​រួម​មេត្រី​នឹង​គ្នា

រូបតំណាង
រូបតំណាង

ការរួមមេត្រីគឺជារឿងចាំបាច់ហើយដៃគូ​ភាគច្រើនតែងតែផ្ដល់ឲ្យគ្នាទៅវិញទៅមកដើម្បីរក្សាចំណងស្នេហា។ តែបើក្នុង​ចំណោមយើងពីរនាក់ មាននរណាម្នាក់ហាក់ប្រលែងដៃចោល លែងខ្វល់ ឬធ្វើជារឿងធម្មតាដូចមនុស្សដទៃពីគ្នា នោះ​មានន័យ​ថា​គាត់ប្រហែលធុញថប់ ឬចង់ផ្លាស់ប្ដូរស់ជាតិហើយ។ អ្នកអាចពិចារណាបានថាគួរបន្តទ្រាំទទួលយករឿង​នេះ​បាន​ដល់ពេលណា។

២. លែង​ចង់​ចែក​រំលែក​ទុក្ខ និង​សុភមង្គល​ទៀត​ហើយ

រូបតំណាង
រូបតំណាង

មើលមុខគ្នាមិនចំផង មានអារម្មណ៍ឯណាទៅពិភាក្សារឿងសុភមង្គលគ្រួសារនោះ។ កាលនៅជាសង្សារដូចជា​ផ្អែមផ្ហែម​ណាស់ ខាននិយាយគ្នាតែមួយថ្ងៃដូចខាននិយាយមួយឆ្នាំអ៉ីចឹង ចុះពេលនេះហេតុអ្វីប្រែប្រួលម្លេះ? មុខមិនឲ្យក្រោយមិនមើល ហាក់បីដូចជាមនុស្សមិនដែលស្គាល់គ្នា បើនៅតែបន្តទង្វើរសោះអង្គើបែបនេះទៀត ស្នេហាមួយនេះប្រហែលដល់ទីបញ្ចប់ឆាប់ៗហើយ។

៣. និយាយតែ​ពី​រឿង​​លែងលះ​គ្នាគ្រប់ពេល

រូបតំណាង
រូបតំណាង

មុនចង់បញ្ចប់ម្ដេចមិនគិតដល់ពេលចាប់ផ្ដើមផងទៅ។ គាត់ប្រហែលនឿយណាយជាមួយអ្នកហើយ គាត់ប្រហែលជា​ហត់​នឹង​បង្កើតសុភមង្គលជាមួយអ្នកទៀតហើយ បើមនុស្សស្រលាញ់គ្នាប្រហែលអត់គ្នាមិនបានទេ តែក្នុងដំណាក់​កាល​នេះ​អ្នកគួរដល់ពេលដោះលែងគាត់ហើយ ព្រោះមុននឹងក្រោយគាត់គង់តែចាក់ចេញដដែលទេ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T