ក្ដៅៗ រដ្ឋបាលខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ជាកម្មកររោងចក្រ ឌីនហាន់

//s9.kh1.co/6b/6bec9c12b61c4a1f7e228764f14cf5c8ab88390d.png
សង្គម

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ខេត្តក្រចេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ លើកដំបូងចំនួន ០១ករណី នៅក្នុងស្រុកស្នួល ខេត្តក្រចេះ លើឈ្មោះ ជុំ ចន្ធី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ឌីន ហាន់

ក្រចេះ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី ១២ ខែមេសា មុននេះបន្តិច បានឱ្យដឹងថា ខេត្តក្រចេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០១ករណី នៅក្នុងស្រុកស្នួល ខេត្តក្រចេះ លើឈ្មោះ ជុំ ចន្ធី ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ឌីន ហាន់ មានទីលំនៅបច្ចុប្បន្នភូមិ វាលបីចក្រីហេង ឃុំត្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់ ឈ្មោះ ជុំ ចន្ធី បានធ្វើដំណើរវិលត្រឡប់ពីរាជធានីភ្នំពេញ ខេត្ដក្រចេះនៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២១ ហើយមន្រ្ដីជំនាញសុខាភិបាល និងអាជ្ញាធរមូលដ្ឋានបានឱ្យធ្វើចត្តាឡីស័កនៅផ្ទះ។ បន្ទាប់ពីទទួលបានព័ត៌មានថា រោងច្រក ឌីន ហាន់ មានករណីផ្ទុះជំងឺកូវីដ១៩ អាជ្ញាធរក៏បានបញ្ចូនឈ្មោះ កម្មការិនីរូបនេះទៅសម្រាកនៅមន្ទីរពេទ្យបង្អែកស្នួល ដើម្បីយកសំណាកទៅធ្វើតេស្ត ទើបទទួលដឹងលទ្ធផលតេស្ត កូវីដ១៩វិជ្ជមាន។ បច្ចុប្បន្នអ្នកជំងឺរូបនេះត្រូវបានក្រុមគ្រូពេទ្យដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល។

យ៉ាងណាមិញ រដ្ឋបាលខេត្តក៏បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋដែលបានមានការពាក់ព័ន្ធ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ខាងលើ សូមប្រញាប់ទៅជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសុខភាព និងយកសំណាកតេស្ដជាបន្ទាន់៕

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តក្រចេះខាងក្រោម៖

លិខិតជូនដំណឹង
លិខិតជូនដំណឹង

ប្រភពរដ្ឋបាលខេត្តក្រចេះ

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T