Willie ជាតារាថៃបន្ទាប់ម្នាក់ទៀតហើយ ដែលត្រូវឆ្លងកូវីដ១៩

//s9.kh1.co/40/408b72446114492b2ec90954f6302861838bb5e7.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនខុសពីខ្មែរ កាលខែមីនា ប៉ុន្មានទេ វិស័យតារាថៃ មានភាពរង្គោះរង្គើល ក្រោយរកឃើញ តារាសម្តែង តារាចម្រៀង ឆ្លងកូវីដបន្តបន្ទាប់

ថៃ៖ ពិតណាស់ Nadao Bangkok ជាក្រុមហ៊ុនផ្សព្វផ្សាយល្បីមួយ ក្នុងប្រទេសថៃ មិនតែប៉ុណ្ណោះ ក្រុមហ៊ុននេះ ត្រូវបានធ្វើការ សហការ ជាមួយនឹងតារាថៃ ជាច្រើននាក់ ទាំងក្នុង វិស័យភាពយន្ត ទាំងផលិតកម្មតន្ត្រី ផងដែរ។ តែគួរឲ្យរំជួលចិត្ត កាលពីថ្ងៃទី ០៥ មេសា ២០២១ ថ្មីៗនេះ Nadao Bangkok បានចេញសេចក្តីប្រកាស  ដោយរកឃើញ បុគ្គលិកខ្លួន វិជ្ជមានកូវីដ ស្របពេលនោះ ក្រុមហ៊ុនក៏បានអំពាវនាវ ឲ្យតារាថៃដែល ពាក់ព័ន្ធ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ និង ត្រូវធ្វើតេស្តកូវីដ ជាបន្ទាន់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ តារាថៃ ជាច្រើននាក់ ត្រូវបានប្រកាស ធ្វើចត្តាឡីស័ក ខណៈដែល តារាខ្លះ បានប្រកាសខ្លួន ឆ្លងជំងឺនេះ លុះមកដល់ ព្រឹកថ្ងៃទី ១២ មេសា ២០២១នេះ តារាសម្តែងប្រុសកូនកាត់ Willie McIntosh បានប្រកាសខ្លួនឆ្លងកូវីដ ម្នាក់ទៀត។

គួរបញ្ជាក់ដែរថា កំឡុងពេល រងចាំ ការអនុញ្ញាត ដើម្បីទទួលបាន ការព្យាបាលនៅមន្ទីរពេទ្យ តារាប្រុសវ័យ ៥១ឆ្នាំរូបនេះ បាន បង្ហោះសារ ក្នុងInstagram ខ្លួន ដោយបញ្ជាក់ថា

ឆ្លៀតពេលនេះ ខ្ញុំនឹងប្រាប់អ្នកពី លទ្ធផលតេស្តកូវីដរបស់ខ្ញុំ លទ្ធផលគឺវិជ្ជមាន ហើយបច្ចុប្បន្ននេះ ខ្ញុំកំពុងរងចាំ ការអនុញ្ញាតដើម្បីទៅព្យាបាល នៅមន្ទីរពេទ្យ ជាមួយគ្នានេះ ខ្ញុំបានបង្ហោះ តារាងពេលវេលា ខ្ញុំចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី​១២ មេសា ដូច្នេះ សូមបងប្អូនណា ដែលបានជួបទំនាក់ទំនងខ្ញុំ ឫបានទៅ ទីតាំងដែលពាក់ព័ន្ធ សូមធ្វើចត្តាឡីស័ក ដើម្បីតាមដានស្ថានភាពសុខាភាព ហើយចុងក្រោយ ខ្ញុំពិតជាសុំទោស សម្រាប់ការអំពុលទុក្ខនេះ ជូនពរឲ្យអ្នកទាំងអស់គ្នា រួចផុតពីជំងឺនេះ៕

Willie McIntosh 

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
Willie McIntosh 
រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T