ក្តៅដូចបាយពុះ! ពិតមែនឬ Seo Ye Ji អ្នកនៅពីក្រោយដែល Kim Jung Hyun ធ្វើចរិតឈ្លើយដាក់ Seohyun

//s9.kh1.co/c8/c8433dfdd0b5e1a198fddc8e471217856a8162b9.jpg
តារា & កម្សាន្ដ

 ១២-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Dispatch បានទម្លាយសារ Seo Ye Ji ជាមូលហេតុដែលធ្វើឲ្យ Kim Jung Hyun ធ្វើទង្វើមិនល្អទៅលើ Seohyun

កូរ៉េខាងត្បូង៖ ដូចទាំងអស់គ្នាដឹងស្រាប់ហើយថា មានបុគ្គលិក «A» បានរាយការណ៍មកថា បង្ហើបពីរឿងរ៉ាវលម្អិតនៅពីក្រោយ កាលពីឆ្នាំ ២០១៨ ទាក់ទងទៅនឹងការសកម្មភាពផ្សេងៗរបស់តារាសម្តែង Kim Jung Hyun បានធ្វើទង្វើមិនគប្បីទៅកាន់់ Seohyun ក្រុមចម្រៀងស្រី SNSD។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះតាមប្រភពដដែលបន្តទៀតថា តារាប្រុសរូបនេះ បានបោះបង់ចោលនូវការថត នៅត្រឹមភាគទី ៤ ថែមទាំងបានបណ្តាលឱ្យរឿងមួយនេះ មានការផ្លាស់ប្តូរសាច់រឿងយ៉ាងខ្លាំង នៃឈុតស្នេហា ដែលធ្វើឲ្យមហាជន មានចង្ងល់ជាខ្លាំង ហេតុអ្វីដែលតារាសម្តែងប្រុស Kim Jung Hyun ហ៊ានធ្វើបែបនេះទៅវិញ?

យ៉ាងណាមិញ កាលពីថ្មីៗនេះ គេហទំព័រ Dispatch បានចេញមុខអះអាងជាមួយភស្តុតាង ថាតារាសម្តែងស្រី Seo Ye Ji គឺជាមេខ្លោងនៅពីក្រោយឲ្យ Kim Jung Hyun មានអាកប្បកិរិយា សោះអង្គើយដាក់ Seohyun។

ជាមួយគ្នា នេះព័ត៌មាន Dispatch បានបង្ហាញសារឆ្លើយឆ្លងជាលក្ខណៈ ឯកជនមួយរវាង Seo Ye Ji និង Kim Jung Hyun កាលអ្នកទាំងពីរមានទំនាក់ទំនងស្នេហានឹងគ្នា ដែលក្នុងសារជាអក្សររបស់ពួកគេ បាននិយាយថា៖

Seo Ye Ji៖ លោកគីម! កុំប៉ះសាច់មនុស្សស្រីណា បើជៀសបាន! Kim Jung Hyun៖ បាទ! អ្នកនាង!
Seo Ye Ji៖ ហេតុអ្វីបានជាលោកមិនរាយការណ៍ពីអ្វីដែលលោកបានធ្វើនៅថ្ងៃនេះ?
Kim Jung Hyun៖ ខ្ញុំមិនបានរាក់ទាក់ជាមួយក្រុមការងារស្រីទាំងអស់។ ដោយធ្វើសកម្មភាពមិនចាប់អារម្មណ៍នឹងពួកគេ។ មានតែអ្នកទេ ដែលអាចប៉ះរាយកាយខ្ញុំបាន កុំភ័យ។
Seo Ye Ji៖ ធ្វើអ្វីគ្រប់យ៉ាងដោយអ្នកមិនចង់ធ្វើវា! ជាពិសេសហាមប៉ះពួកគេ(សំដៅមនុស្សស្រី)។
Kim Jung Hyun៖ បាទ! ដឹងហើយទាន!
Seo Ye Ji៖ តើអ្នកស្វាគមន៍ពួកគេយ៉ាងដូចម្តេច? Kim Jung Hyun៖ (ផ្ញើវីដេអូ) គ្មាននិយាយជាមួយអ្នកណាទាំងអស់!
Seo Ye Ji៖ អ្នកមិនចាំបាច់និយាយអ្វីទៅកាន់ពួកគេទេ។ ប្រសិនបើពួកគេនិយាយជាមួយអ្នកមុន គ្រាន់តែឆ្លើយបែបសោះអង្គើយទៅបានហើយ។
Kim Jung Hyun៖  ខ្ញុំបន្តអានស្គ្រីបរបស់ខ្ញុំ ដោយមិនធ្វើអ្វីផ្សេងទៀត!
Seo Ye Ji៖ កែវាឲ្យអស់ កុំឲ្យមានឈុតឆាកស្នេហាឬទេ? Kim Jung Hyun៖ បាទ! ខ្ញុំកំពុងអានស្គ្រីប។
Seo Ye Ji៖ ព្យាយាមឱ្យអស់ពីសមត្ថភាព! ត្រូវចាំណា មិនមានឈុតស្នេហា ឬការប៉ះរាងកាយជាដាច់ខាត។

សារឆ្លើយឆ្លងរបស់ពួកគេ

ទោះជាយ៉ាងណាក្តី ខាងសារព័ត៌មាន បានព្យាយាមទាក់ទង ក្នុងករណីរឿងរ៉ាវកំពុងតែក្តៅគគុកមួយនេះ ដែលខាងក្រុមហ៊ុនរបស់អ្នកទាំងពីរ មិនទាន់បានចេញមុខធ្វើសេចក្តីប្រកាសណាមួយនោះទេ។ ហេតុដូច្នេះមានតែតាមដានការពិតនៃរឿងនៅពីក្រោយមួយនេះ វាយ៉ាងណានោះ មានតែរង់ចាំទាំងអស់គ្នា! 

សូមទស្សនារូបភាពខាងក្រោម៖

Seohyun និង Kim Jung Hyun
Seohyun និង Kim Jung Hyun
Seo Ye Ji  និង Kim Jung Hyun
Seo Ye Ji  និង Kim Jung Hyun
Kim Jung Hyun
Kim Jung Hyun
Seo Ye Ji  
Seo Ye Ji  
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T