កំពង់ស្ពឺ៖ សូមអបអរសាទរដល់លោក សួង សុខនិត្យ ជាអ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត ដែលផ្តល់រង្វាន់ធំជាងគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកដែលទើបតែឈ្នះរង្វាន់ទឹកប្រាក់ ២០០ លានរៀល ពីកម្មវិធី គោជល់ សុបិនក្លាយជាការពិត លោក សួង សុខនិត្យ មានអាយុ ២៩ ឆ្នាំ ដែលធ្វើការនៅរោងចក្រកាបូប និងមានទីលំនៅ ភូមិដំដែក ឃុំព្រៃញតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោកមានអារម្មណ៍ភាន់ភាំងស្មារតីដោយរំភើបរីករាយទាំងទឹកភ្នែក បន្ទាប់ពីលោកបានឃើញរង្វាន់ទឹកប្រាក់ ២០០ លានរៀន នៅក្រោមក្រវិលកំប៉ុង គោជល់។

ភ្លាមនោះ គាត់បានរត់ទៅរកមិត្តភក្តិដែលធ្វើការជាមួយគ្នាគឺលោក សុវណ្ណ ដែលជាអ្នកបានទិញគោជល់ដែលមានសំណាងដ៏អស្ចារ្យនេះផ្ញើឱ្យគាត់ ដើម្បីឱ្យជួយពិនិត្យមើលរង្វាន់។ លោក សួង សុខនិត្យ ស្ទើរតែមិនជឿខ្លួនឯងថា គាត់បានឈ្នះរង្វាន់ដែលមានសំណាងដ៏អស្ចារ្យនេះពី “គោជល់ សុបិនក្លាយជាការពិត” ប៉ុន្តែមិត្តភក្តិរបស់គាត់បានបញ្ជាក់ប្រាប់គាត់ដោយសេចក្តីរីករាយថា គាត់ពិតជាបានឈ្នះរង្វាន់ពិតមែន។ មិនបង្អង់យូរគាត់ក៏បានសុំមេចេញពីធ្វើការភ្លាមៗ ដើម្បីផ្តល់ដំណឹងនេះដល់ក្រុមគ្រួសាររបស់គាត់។ ពេលទៅដល់ផ្ទះ ប្រពន្ធគាត់ និងបងថ្លៃរបស់គាត់បានស្តីឱ្យគាត់ ព្រោះគាត់អត់ធ្វើការហើយត្រូវគេកាត់ប្រាក់ខែ។ ដោយមិនបានឆ្លើយតបភ្លាមៗទេ គាត់ក៏ប្រញាប់ហៅប្រពន្ធនិងបងថ្លៃចូលផ្ទះ ហើយគាត់ក៏ប្រាប់ដំណឹងដ៏អស្ចារ្យនេះទាំងទឹកភ្នែក។ ពេលនោះប្រពន្ធគាត់ហូរទឹកភ្នែកហើយនិយាយលែងចេញ បានត្រឹមយំអោបប្តី ហើយចំណែកបងថ្លៃវិញបានលោតស្រែកហ៊ោ ដោយអរ និងសប្បាយរីករាយ។

លោក សួង សុខនិត្យ បាននិយាយថា៖
« បច្ចុប្បន្ននេះ បន្ទុកគ្រួសារទាំងអស់ត្រូវធ្លាក់លើខ្ញុំ ព្រោះប្រពន្ធខ្ញុំពោះធំ ដូច្នេះហើយខ្ញុំគ្មានសល់លុយសល់កាក់អីទេ ព្រោះប្រាក់ខែបើកមកទុកតែសម្រាប់ទិញម្ហូបអាហារ និងបង់ធនាគារតែប៉ុណ្ណោះ។ រង្វាន់ធំបំផុតពី គោជល់ សុបិនក្លាយជាការពិត នេះ ខ្ញុំនឹងអាចសងបំណុលបានទាំងអស់ ហើយអាចបើករបររកស៊ីតូចមួយនៅផ្ទះបានទៀតផង។ »
គួររំលឹកផងដែរថា តូបឬហាង ដែលលក់គោជល់មានរង្វាន់ ២០០លានរៀន ក៏ទទួលបានប្រាក់លើកទឹកចិត្ត ១០លានរៀលផងដែរ។ នេះពិតជាសំណាងដ៏អស្ចារ្យ សម្រាប់អ្នកដែលនិយមពិសា និងលក់គោជល់។

នៅមានរង្វាន់ជាច្រើនទៀត ដែលលោកអ្នកអាចឈ្នះពី ក្រវិលកំប៉ុងគោជល់។ សូមបន្តគាំទ្រ និងពិសាភេសជ្ជៈ គោជល់ អ្នកឈ្នះបន្ទាប់អាចជារូបអ្នក។
ម្យ៉ាងទៀត សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុងដើម្បីឈ្នះរង្វាន់ពី គោជល់លេខសំណាង។ ហើយថ្មីៗនេះ ក្រុមហ៊ុនគោជល់បានបង្កើតកម្មវិធីលេខសំណាង៨ខ្ទង់ សម្រាប់អតិថិជនផ្សងសំណាង។ លេខសំណាងនៅសប្ដាហ៍ទី១គឺ៖ លេខ៨ខ្ទង់ឈ្នះ ១០,០០០ដុល្លារ (០៣៥២១៦០៥) , លេខ៤ខ្ទង់ឈ្នះ ១០ដុល្លារ (១៦០៥) ពិសេសសម្រាប់ខែមេសា ឆ្នាំ២០២១ សម្រាប់លេខ២ខ្ទង់ឈ្នះ ១ដុល្លារ (០៥)។ សម្រាប់លេខ២ខ្ទង់ សូមប្ដូរឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១៕
