ពិតជាអស្ចារ្យ! កម្មវិធីជិះម៉ូតូសប្បុរសធម៌ប្រចាំឆ្នាំ The Distinguished Gentleman’s Ride ឧបត្តម្ភធំដោយ Elf ប្រេងរំអិលលំដាប់ថ្នាក់អន្តរជាតិដំណើរការយ៉ាងរលូន និងជោគជ័យបំផុត!

//s9.kh1.co/82/82569275c1ae12a3a50a9a18ca68a2abfadeebc4.jpg
សង្គម

 ០៣-មិថុនា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះក្រុមហ៊ុន Elf ដែលជាក្រុមហ៊ុនប្រេងរំអិលលំដាប់ថ្នាក់អន្តរជាតិ និងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនធំ​ TotalEnergies បានធ្វើការរៀបចំព្រឹត្តការណ៍ជិះម៉ូតូសប្បុរសធម៌​ប្រចាំឆ្នាំ។

ភ្នំពេញ៖ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះក្រុមហ៊ុន Elf ដែលជាក្រុមហ៊ុនប្រេងរំអិលលំដាប់ថ្នាក់អន្តរជាតិ និងស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនធំ​ TotalEnergies បានធ្វើការរៀបចំព្រឹត្តការណ៍ជិះម៉ូតូសប្បុរសធម៌​ប្រចាំឆ្នាំ The Distinguished Gentleman’s Ride ២០២២​ ដែលមានការចូលរួមដោយអ្នកស្រឡាញ់ម៉ូតូប្រមាណជាង ២០០​ ម៉ូតូជាមួយនឹងការបង្អួតម៉ូតូរចនាបទបែបបុរាណ និងសម័យគួរឱ្យទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រឹត្តការណ៍ដ៏អស្ចារ្យនេះត្រូវបានជួបជុំគ្នានៅទីតាំងដំបូងនៅសណ្ឋាគារ Palace Gate ក្នុងគោលបំណងវៃអង្គាសថវិការសម្រាប់បរិច្ចាគដល់អង្គការ “Movember” ដើម្បីលើកកម្ពស់ដល់ការសិក្សាសា្រវជ្រាវជំងឺមហារីកក្រពេញប្រូស្តាតនិងសុខភាពផ្លូវចិត្តបុរស។

https://s9.kh1.co/__image/w=650,h=434,q=100/d3/d3a51413fdb993769ef9d9d9d14837cda39b6912.jpg

ក្រៅពីការជិះដង្ហែរម៉ូតូដ៏អស្ចារ្យនេះហើយក៏មានកម្មវិធីពិសាអាហារ BBQ ការប្រគុំតន្ត្រី ការរាំលេងកម្សាន្ត ព្រមទាំងកម្មវិធីផ្សេងៗទៀតដើម្បីយុំាងបរិយាកាសឱ្យកាន់តែសប្បាយរីករាយថែមមួយកំរិតទៀត។ អ្វីដែលកាន់តែពិសេសនោះក៏មានកម្មវិធីដេញថ្លៃម៉ូតូដែលមានតម្លៃរហូតដល់ ២៩០០ ដុល្លារ និងការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់សម្រាប់អ្នកឈ្នះជាច្រើន និងការថតរូបជាអនុស្សាវរីយ៍ផងដែរ។

ប្រេងរំអិល Elf មិនត្រឹមតែជាប្រេងម៉ាស៊ីនលំដាប់ថ្នាក់អន្តរជាតិដែលយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់ដល់សង្គមដែលតែងតែចូលរួមឧបត្តម្ភដល់កម្មវិធីសប្បុរសធម៌ និងកម្មវិធីសប្បាយៗជាច្រើនទៀត។​ កុំភ្លេចរង់ចាំចូលរួមកម្មវិធីសប្បាយៗផ្សេងបន្ថែមទៀត។

https://s9.kh1.co/__image/w=650,h=434,q=100/21/21f65401a94603c8ad3f10baff649f3bb8a7cc45.jpg

អំពី The Distinguished gentleman's Ride

កម្មវិធី The Distinguished gentleman's Ride គឺជាព្រឹត្តិការណ៍សប្បុរសធម៌សកលដែលបានបង្កើតឡើងក្នុងឆ្នាំ 2012 ដែលរៃអង្គាសប្រាក់ និងការយល់ដឹងសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាត និងសុខភាពផ្លូវចិត្តរបស់បុរសសម្រាប់អង្គការ Movember (អង្គការសប្បុរសធម៌ដែលបានចុះឈ្មោះក្នុងប្រទេសអូស្ត្រាលី ABN 48894537905) សប្បុរសធម៌។ The Distinguished Gentleman's Ride ត្រូវបានរៀបចំឡើងក្រោមក្រុមហ៊ុន Café Racer Aficionado Pty Ltd (ABN 71 165 454 740)។ ព្រឹត្តិការណ៍នេះលើកទឹកចិត្តដល់ម្ចាស់ម៉ូតូស្ទីលបុរាណ និងបុរាណ ឱ្យជិះរួមគ្នាដោយស្លៀកពាក់ឱ្យសមតាមលក្ខណៈបុរាណ។ បន្ទាប់ពីការរៃអង្គាសប្រាក់រយៈពេល 8 សប្តាហ៍ អ្នកចូលរួមបានជិះរួមគ្នាដើម្បីអបអរសាទរមូលនិធិដែលបានរៃអង្គាស និងលើកកម្ពស់ការយល់ដឹងអំពីសុខភាពបុរសនៅក្នុងសហគមន៍។

អំពីក្រុមហ៊ុនតូតាល់អេនើជី ម៉ាកធីង(ខេមបូឌា)ខូអិលធីឌី

ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង (ខេមបូឌា) ខូអិលធីឌី បានធ្វើប្រតិបត្តិការជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ1993។ ក្រុមហ៊ុនតូតាល់អេនើជីម៉ាកធីង (ខេមបូឌា) ផ្តល់ជូននូវផលិតផលនិងសេវាកម្មជាច្រើនប្រភេទ តាមរយៈស្ថានីយប្រេងឥន្ធនៈជាង120 ដែលមានហាងBonjourជាង70ហាង ការលក់ផ្ទាល់ដល់អតិថិជនB2B និងវិស័យអាកាសចរណ៍។ លើសពីនេះទៀតតូតាល់អេនើជីកាតផ្តល់ជូននូវ មធ្យោបាយងាយស្រួលក្នុងការចំណាយនិងគ្រប់គ្រងការទិញឥន្ធនៈហើយនឹងសេវាកម្មផ្សេងទៀតរួមមានការវិភាគប្រេងដែលប្រើរួចផ្លាស់ ប្តូរប្រេង លាងសំអាតយានយន្ត និងផលិតផលថែរក្សារថយន្ត។

សម្រាប់ព័ត៌មានលម្អិតផ្សេងៗ លោកអ្នកអាចចូលទៅហ្វេសប៊ុកផ្លូវការខាងក្រោម៖www.facebook.com/TotalCambodge

ដើម្បីទទួលបានព័ត៌មានពីការចូលរួមកម្មវិធីសប្បុរសធម៌ ការជួយដល់បរិស្ថាន ក៏ដូចជាកម្មវិធីសប្បាយៗជាច្រើនទៀតកុំភ្លេចចូលទៅកាន់លីងខាងក្រោម ដើម្បីចូលរួមជាសមាជិក Motorbike and Car Care by TotalEnergies។

https://www.facebook.com/groups/bytotalenergies/

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/c9/c9dc39b6409d3cfe5e2bdb0193bb1ae259d2306a.jpg

ត្រលប់មកវិញជាថ្មីជាមួយនឹងកម្មវិធីផ្សងសំណាងរបស់ Head & Shoulders! គ្រាន់តែថតរូបបង្ហោះលើហ្វេសប៊ុកមួយឆ្វាច់ នឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី Head & Shoulders!

 ០៤-មិថុនា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T