ក្រុមហ៊ុនអាកាសចរណ៍ AirAsia បើកដំណើរការជើងហោះហើរពីទីក្រុង កូឡាឡាំពួរ-សៀមរាប ឡើងវិញហើយ ជាមួយតម្លៃសំបុត្រសមរម្យបំផុត!

//s9.kh1.co/c5/c5ccc3ec2d50077b298c8f72ff0df30457b7cf2b.jpg
សង្គម

 ២៩-មេសា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២២ បន្ទាប់ពីចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុងភ្នំពេញក្នុងខែមករា ក្រុមហ៊ុន AirAsia ថ្ងៃនេះបានប្រារព្ធពិធីបើកដំណើរការឡើងវិញនូវសេវាកម្មហោះហើរទៅកាន់ខេត្តដ៏សំខាន់មួយទៀតក្នុងប្រទេសកម្ពុជា នោះគឺខេត្ត សៀមរាប។

សៀមរាប៖ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២២ បន្ទាប់ពីចាប់ផ្តើមជើងហោះហើរឡើងវិញទៅកាន់ទីក្រុងភ្នំពេញក្នុងខែមករា ក្រុមហ៊ុន AirAsia ថ្ងៃនេះបានប្រារព្ធពិធីបើកដំណើរការឡើងវិញនូវសេវាកម្មហោះហើរទៅកាន់ខេត្តដ៏សំខាន់មួយទៀតក្នុងប្រទេសកម្ពុជា នោះគឺខេត្ត សៀមរាប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជើងហោះហើរ AK540 ពីអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ២ (klia2) បានចេញដំណើរនៅថ្ងៃទី២៩ ខែមេសានៅម៉ោង ១:០៥នាទីរសៀល (ម៉ោងក្នុងតំបន់) ហើយបានចុះចតនៅខេត្តសៀមរាបនៅម៉ោង (២:២០នាទី រសៀល ម៉ោងក្នុងស្រុក) ជាមួយនឹងអ្នកដំណើរចំនួន ១០៩នាក់ ។ ជាមួយគ្នានេះជើងហោះហើរត្រឡប់មកវិញបានចាកចេញពីខេត្តសៀមរាបនៅម៉ោង ២:៥៥ រសៀល (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៩ ដដែល ហើយគ្រោងនឹងត្រលប់មកទីក្រុងកូឡាឡាំពួរវិញនៅម៉ោង (៦:១០ នាទីល្ងាច ម៉ោងក្នុងស្រុក)។

ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ នៅក្នុងតំបន់ដែលបន្ធូរបន្ថយតម្រូវការចូលសម្រាប់ការធ្វើដំណើរពីបរទេស និងជាគំនិតផ្តួចផ្តើមដែលត្រូវបានស្វាគមន៍​ ដោយអ្នកធ្វើដំណើរជុំវិញពិភពលោក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងការបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍អ្នកធ្វើដំណើរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ដោយមិនតម្រូវឱ្យពួកគេធ្វើចត្តាឡីស័ក ឬធ្វើតេស្តរកជំងឺកូវីដ-១៩ នៅគ្រប់ច្រកទ្វារអន្តរជាតិ។

https://s9.kh1.co/__image/w=650,h=434,q=100/26/262e4e96b225ed1c8ff79b01768f1cb2ddd5f1ab.jpg

លោក Riad Asmat នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Malaysia បានមានប្រសាសន៍ថា៖

«បន្ទាប់ពីយើងបានចាប់ផ្ដើមហោះហើរមកទីក្រុងភ្នំពេញវិញនាពេលថ្មីៗនេះ យើងមានសេចក្តីរំភើបរីករាយក្នុងការបើកជើងហោះហើរបន្ថែម ទៅកាន់គោលដៅសំខាន់មួយទៀតក្នុងប្រទេសកម្ពុជា នោះគឺខេត្តសៀមរាប។ កម្ពុជានៅតែជាទីផ្សារស្នូលរបស់ AirAsia ហើយមុនមានជំងឺ កូវីដ-១៩ ខេត្តសៀមរាប ជា គោលដៅ ពេញនិយម បំផុត មួយ ក្នុង តំបន់ អាស៊ាន  និងជា មជ្ឈមណ្ឌល ទេសចរណ៍ សំខាន់ សម្រាប់ ភ្ញៀវ ទេសចរ មកពី ជុំវិញ ពិភពលោក។ AirAsia បានចាប់ផ្ដើមជើងហោះហើរក្នុងឆ្នាំ២០១៨  ហើយបានដឹកអ្នកដំណើរ ១៧០,០០០ ក្នុងឆ្នាំ២០១៩ ដូច្នេះយើងមានទំនុកចិត្តថា ការបើកជើងហោះហើរទៅកាន់គោលដៅថ្មីទាំងនេះ នឹងនៅតែពេញនិយមខ្លាំងនាពេលអនាគត។ ជាមួយគ្នានេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង យើងក៏កំពុងរៀបចំផែនការហោះហើរ និងគោលដៅបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងជើងហោះហើរទៅកាន់ខេត្តព្រះសីហនុ ដែលគ្រោងនឹងហោះហើរនៅថ្ងៃទី២ ខែមិថុនា ខាងមុខនេះ។ AirAsia សូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ និងដើម្បីអនុញ្ញាតឱ្យការធ្វើដំណើរទៅកាន់ប្រទេសកម្ពុជាកាន់តែរលូន ហើយយើងនឹងបន្តទាក់ទាញអ្នកដំណើរដែលស្វែងរកការកម្សាន្ត ពីទីជិត និងឆ្ងាយដើម្បីហោះហើរទៅកាន់ប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតក្នុងពេលឆាប់ៗនេះ »។

ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា៖

«ក្នុងនាមក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា យើងពិតជារំភើបជាមួយនឹងការតភ្ជាប់ជើងហោះហើរឡើងវិញទៅកាន់ទីក្រុងសៀមរាប ដែលជាបេតិកភណ្ឌ វប្បធម៌ និងថាមវន្តរបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមហ៊ុន AirAsia ដែលបានភ្ជាប់ទំនាក់ទំនងឡើងវិញជាបន្តបន្ទាប់ និងលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យមកទស្សនាប្រទេសកម្ពុជាម្តងទៀត។ នៅក្នុងឱកាសនេះ ខ្ញុំសូមអបអរសាទរក្រុមហ៊ុន AirAsia សម្រាប់ការពុះពារ និងទប់ស្កាត់បានយ៉ាងល្អ ចំពោះផលប៉ះពាល់ដ៏អាក្រក់នៃជំងឺរាតត្បាត និងរក្សាភាពរឹងមាំរបស់ខ្លួន ខណៈពេលដែលពិភពលោក ជាពិសេសវិស័យទេសចរណ៍ស្ថិតក្នុងភាពមិនប្រាកដប្រជា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន AirAsia តែងតែជាដៃគូដ៏រឹងមាំបំផុតរបស់យើងសម្រាប់ការតភ្ជាប់ការហោះហើរ ហើយយើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីបង្កើនសេវាកម្មដល់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ»។

ឯកឧត្តមបានបន្តថា៖

« ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាពិតជាបើកយ៉ាងទូលំទូលាយ សម្រាប់ភ្ញៀវទេសចរទាំងអស់ដែលបានចាក់វ៉ាក់សាំងរួចរាល់ ហើយក៏សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកដំណើររបស់ AirAsia ដែលត្រឡប់មកកាន់ប្រទេសកម្ពុជាផងដែរ។ដោយសារ វិស័យ ទេសចរណ៍ គឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមរបស់យើង យើងសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន AirAsia សម្រាប់ការបន្តគាំទ្រក្នុងការជំរុញ និងពង្រីកការធ្វើដំណើរតាមផ្លូវអាកាសទៅកាន់គោលដៅកម្សាន្តសំខាន់ៗរបស់យើង ហើយកម្ពុជាសូមអញ្ជើញអ្នកដំណើរមកពីគ្រប់ទិសទី ដើម្បីទទួលយកអារម្មណ៍កក់ក្តៅ សុវត្ថិភាព និងប្រកបអនាម័យខ្ពស់។»

ទន្ទឹមនឹងនេះ លោក Alain Brun នាយកប្រតិបត្តិនៃ Cambodia Airports មានប្រសាសន៍ថា៖

«យើងមានទំនុកចិត្តថា អ្នកធ្វើដំណើរនឹងមានបំណងចង់ស្វែងយល់ពីសកម្មភាព និងទេសភាពដ៏ធំទូលាយដែលមាននៅជុំវិញខេត្តសៀមរាប រួមជាមួយនឹងរមណីយដ្ឋានអង្គរវត្តដែលបានចុះបញ្ជីនៅអង្គការយូណេស្កូ។ លើសពីនេះ អ្នកដំណើរក៏នឹងអាចរីករាយនឹងការធ្វើដំណើរដ៏ងាយស្រួលជុំវិញខេត្តសៀមរាបផងដែរ ដោយសារការវិនិយោគនាពេលថ្មីៗនេះដែលធ្វើឡើងដោយអាជ្ញាធរកម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្នុងការតុបតែងខេត្តសៀមរាបដើម្បីទាក់ទាញភ្ញៀវមកទស្សនា។ ការត្រលប់មកវិញរបស់ AirAsia លើកនេះ គឺជាសញ្ញានៃការលើកទឹកចិត្តឆ្ពោះទៅមុខ ហើយ Cambodia Airports ដែលជាអ្នកអភិវឌ្ឍន៍ និងប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិទាំង ៣របស់កម្ពុជា ក៏បានសម្លឹងមើលការស្ទុះងើបឡើងវិញនៃការធ្វើដំណើរតាមផ្លូវអាកាស ជាហេតុផលមួយទៀតនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនក្នុងការវិនិយោគលើបរិក្ខារអាកាសយានដ្ឋាននៅកម្ពុជា ដែលធ្វើឲ្យការធ្វើដំណើរមកកាន់ប្រទេសកម្ពុជាទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងងាយស្រួល ចាប់តាំងពីពេលដែលអ្នកដំណើរចុះចត និង ដើរតាមអាកាសយានដ្ឋានរបស់យើង»។

https://s9.kh1.co/__image/w=650,h=434,q=100/1d/1dd2fc005c8315f70e312f4b81d26d6e437243a1.jpg

គួរឱ្យដឹងថា រួមជាមួយនឹងការចាប់ផ្តើមជើងហោះហើរឡើងវិញចាប់ពីថ្ងៃនេះ និងដើម្បីអបអរសាទរការបន្តការធ្វើដំណើរដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៅកាន់ខេត្តសៀមរាប ក្រុមហ៊ុន AirAsia នឹងដំណើរការជើងហោះហើរពីរដងក្នុងមួយសប្តាហ៍ពីទិសដៅ Kuala Lumpur ទៅខេត្តសៀមរាបនៅ​ ថ្ងៃច័ន្ទ និងថ្ងៃសុក្រ ជាមួយនឹងតម្លៃសំបុត្រយន្តហោះល្អបំផុត។

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ភ្ញៀវអាចកក់ជើងហោះហើររបស់ពួកគេទៅកាន់ខេត្តសៀមរាបក្នុងតម្លៃត្រឹមតែ 149 RM ក្នុងមួយជើង ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ និងតម្លៃត្រឹមតែ 129 RM ក្នុងមួយជើង នៅចន្លោះពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈ «Flights» នៅលើកម្មវិធី Airasia Super។ ចំពោះភ្ញៀវដែលចង់ទៅលេង ឬ ត្រលប់ទៅទីក្រុងកូឡាឡាំពួរ អាចកក់ជើងហោះហើរពីខេត្តសៀមរាបក្នុងតម្លៃត្រឹមតែ ៥៩ ដុល្លារ ក្នុងមួយជើងសម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ និងតម្លៃត្រឹមតែ ៤៥ ដុល្លារប៉ុណ្ណោះក្នុងមួយជើង  សម្រាប់ការធ្វើដំណើរពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២២ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ សម្រាប់ជើងហោះហើរដែលបានកក់ពី ឥឡូវនេះរហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

https://s9.kh1.co/__image/w=650,h=434,q=100/92/925ea2f2d551d46af8ab795e79d6c99eb2d776c1.jpg

ជាមួយគ្នានេះសម្រាប់ការចូលប្រទេសម៉ាឡេស៊ី ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធ្វើដំណើរទាំងអស់ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស នឹងមិនតម្រូវឱ្យធ្វើតេស្តរកជំងឺ COVID-19 មុនចេញដំណើរ , ធ្វើតេស្តនៅពេលមកដល់, ការធ្វើចត្តាឡីស័ក និងការធានារ៉ាប់រង ទៀតឡើយចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ខាងមុននេះ។

ហើយសម្រាប់ការចូលមកប្រទេសកម្ពុជា ក៏មិនមានការធ្វើតេស្តមុនចេញដំណើរ, ក្រោយការមកដល់ ឬ លក្ខខណ្ឌតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូចគ្នាដែរ ប៉ុន្តែតម្រូវឱ្យបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងគ្រប់ចំនួនដូស។ ចំពោះអ្នកដំណើរដែលបានចាក់ថ្នាំបង្ការបានគ្រប់ដូសពីប្រទេសម៉ាឡេស៊ី ដែលមានបំណងធ្វើដំណើរមកប្រទេសកម្ពុជា ត្រូវតែបំពេញតាមលក្ខខណ្ឌកំណត់ដោយរដ្ឋាភិបាលកម្ពុជា មុនពេលទិញជើងហោះហើររបស់ពួកគេ និងនៅពេលមកដល់៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/c9/c9dc39b6409d3cfe5e2bdb0193bb1ae259d2306a.jpg

ត្រលប់មកវិញជាថ្មីជាមួយនឹងកម្មវិធីផ្សងសំណាងរបស់ Head & Shoulders! គ្រាន់តែថតរូបបង្ហោះលើហ្វេសប៊ុកមួយឆ្វាច់ នឹងមានឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី Head & Shoulders!

 ០៤-មិថុនា-២០២២ 
 ១០ព្រឹក · ២ ឆ្នាំមុន
//s9.kh1.co/82/82569275c1ae12a3a50a9a18ca68a2abfadeebc4.jpg

ពិតជាអស្ចារ្យ! កម្មវិធីជិះម៉ូតូសប្បុរសធម៌ប្រចាំឆ្នាំ The Distinguished Gentleman’s Ride ឧបត្តម្ភធំដោយ Elf ប្រេងរំអិលលំដាប់ថ្នាក់អន្តរជាតិដំណើរការយ៉ាងរលូន និងជោគជ័យបំផុត!

 ០៣-មិថុនា-២០២២ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T