ស្រ្តីជនជាតិខ្មែរអាយុ​ ៦១ឆ្នាំ​ ម្នាក់ទៀតហើយ បានទទួលមរណភាព​​ ដោយសារជំងឺកូវីដ-១៩

//s9.kh1.co/53/53263eb9bb2024e6a06854aa0049747cebc994ca.jpg
សង្គម

 ១២-មេសា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល​ ស្រ្តីជនជាតិខ្មែរអាយុ​ ៦១ឆ្នាំ​ ម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩

រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា មានអ្នកជំងឺម្នាក់ទៀតជាស្ត្រីអាយុ៦១ ឆ្នាំ ដែលមានទីលំនៅនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមេសា នៅវេលាម៉ោង១៨៖៣០ នាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យបញ្ជាក់ថា ស្ត្រីជាជនជាតិខ្មែរ អាយុ៦១ ឆ្នាំ រូបនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និង រលាកសួតទាំងសងខាងដោយសារជំងឺកូវីដ១៩ លើអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រចាំកាយ៕

សូមអានសេចក្តីប្រកាសព័ត៌មានពិស្តាររបស់ក្រសួងដូចខាងក្រោម៖

សេចក្តីប្រកាសព័ត៍មានស្រ្តីជនជាតិខ្មែរអាយុ​ ៦១ឆ្នាំ​ ម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៖
សេចក្តីប្រកាសព័ត៍មានស្រ្តីជនជាតិខ្មែរអាយុ​ ៦១ឆ្នាំ​ ម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩៖
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T