ក្តៅៗ រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់ការ តាមផ្លូវច្បាប់ បើបុគ្គលវិជ្ជមានកូវីដ១៩ទាំង៩រូបនេះ​ មិនព្រមចូលខ្លួនមកសម្រាកព្យាបាល

//s9.kh1.co/e8/e8f3ca05946e5c5af660ce81d270970479987581.png
សង្គម

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់ បើបុគ្គលវិជ្ជមានកូវីដ១៩ទាំង៩រូបនេះ​មិនព្រមចូលខ្លួនមកសម្រាកព្យាបាលតាមការកំណត់

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានធ្វើការអំពាវនាវឲ្យប្រជាជនដែលមានវិជ្ជមានកូវីដ១៩ចំនួន៩រូប ហើយដែលមិនទាន់ចូលខ្លួនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលផ្តល់ដោយរដ្ឋ ដោយទុករយ:ពេល៣ថ្ងៃជាកំហិត បើមិនដូច្នោះទេរដ្ឋបាលរាជធានីភ្នំពេញ និងចាត់វិធានការតាមផ្លូវច្បាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឯកឧត្តម ឃួង​ស្រេង អភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ឃួង​ស្រេង អភិបាលរាជធានីភ្នំពេញ

សូមបញ្ជាក់ផងដែរថា ផ្អែកលើ ព្រះរាជក្រមនៃច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត «អ្នកដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬការប៉ុនប៉ងប្រព្រឹត្តអំពើនេះ នឹងទទួលការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ ៥ឆ្នាំ ហើយអំពើនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើបណ្តាល ឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ»។

ចង់ជ្រាបឲ្យកាន់តែច្បាស់អំពីអត្តសញ្ញាណបុគ្គលវិជ្ជមានកូវីដ១៩ទាំង៩រូបនោះ សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម៖

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ
Sun Vannak
V.N

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T