រាជធានីភ្នំពេញ ៖ ពិតណាស់ ក្នុងពេលថ្មីៗនេះ អ្នកឧកញ៉ា នឹម វណ្ណៈ និងលោកជំទាវ ហ៊ុន ស៊ីណាត បានសម្រេចចិត្ត ជួយចិញ្ចឹមលោកតា គង់ ណៃ ជារៀងរាល់ខែ រយៈពេល៥ឆ្នាំ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា នៅយល់ព្រមសង់ចេតិយ ឲ្យលោកតា ថែមទៀត។ តែផ្ទុយទៅវិញ ក្រោយលេចឮដំណឹង ការសង់ចេតិយនេះរួច បងប្អូនមួយចំនួនតូច ប្រែប្រតិកម្មរិះគន់ ទៅវិញ ព្រោះគិតថា នេះអាច ជាការសម្តែង ការមាក់ងាយជីវិតលោកតា ទាំងខណៈ ដែលមិនទាន់បាន ដឹងមូលហេតុអ្វីសោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ អ្នកឧកញ៉ា បានទម្លាយមូលហេតុពិត ថា នេះជា សំណូមពរ ដែលលោកតាចង់បាន នៅពេល អ្នកឧកញ៉ា បានសាកសួរលោកតាថា <តើក្តីស្រមៃ ចុងក្រោយរបស់លោកតា ជាអ្វី?> ស្រាប់តែលោកតា លើកដៃសំពះ សុំត្រឹមមានចេតិយ មួយទុកពេលស្លាប់ តែប៉ុណ្ណោះ លើសពីនេះ អ្នកឧកញ៉ា បានបន្តថា ខណៈនោះ គឺសុទ្ធតែមាន ការទទួលដឹងឮពី សំណាក់ប្រពន្ធ កូនប្រុស របស់លោកតា ទាំងអស់។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា នឹម វណ្ណៈ បានសំណូមពរ ឲ្យបងប្អូនសាធារណៈមួយចំនួនតូច ទាំងនោះ បំបាត់ការគិតបែបនេះទៅ ព្រោះ អ្នកឧកញ៉ា គ្រាន់តែ ចង់បំពេញ ក្តីស្រមៃ ចុងក្រោយ របស់លោកតា តែប៉ុណ្ណោះ គ្មានគំនិត គិតប្រមាថ ជីវិតលោកតា សូម្បីតែបន្តិច ដែលក្នុងនោះ អ្នកឧកញ៉ា បានប្រាប់ឲ្យដឹងថា ៖
ជូនចំពោះបុគ្គលរឺក្រុមពូកែទើស អ្នកបានតែថាតែមិនដែលធ្វើ ការធ្វើបុណ្យនិងការងារមនុស្សធម៍ផ្សេងៗ នាងខ្ញុំនិងក្រុមគ្រួសារជាពិសេសអ្នកម្តាយ ហ៊ុន សុីណាត និងលោកឪពុក នឹម ច័ន្ទតារា បានជួយ និងកសាងជាច្រើនកន្លែងច្រើនខេត្ត ឈានដល់ការសាងសង់ និងជួយដល់វត្តអារាមនៅបណ្តាប្រទេសមួយចំនួន រួមទាំងវត្តនៅសហរដ្ឋអាមេរិចផងដែរ។ ការសាងសង់ចេតិយ៍របស់ លោកតាគង់ណៃ គឺជាការទទូសសុំដោយផ្ទាល់មាត់ពីសំណាក់លោកតារួមទាំងភរិយា និងកូនប្រុសលោកតាផ្ទាល់បានដឹងលឺ ដូច្នេះសុំជនអគតិមួយចំនួនជ្រាបជាពត៍មាន។ដោយឡែកសូមជំរាបដល់បងប្អូនដែលមានបំណងចង់ចូលរួមក្នុងការសាងសង់ចេតីយ៌ជូនលោកតាគង់ណៃ ដែលជាការសំណូមពររបស់លោកតាផ្ទាល់ដូចការរៀបរាប់ខាងលើ បងប្អូនអាចផ្ញើរថវិការតាមរយៈ ABA 077556666 Nim Vannak រឺ Wing 077556666 ពេលសាងសង់ចេតិយ៍រួចរាល់ខ្ញុំនឹងប្រកាសឈ្មោះសប្បុរសជនទាំងអស់ផងដែរ។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





