ថ្ងៃទី១១ ខែមេសា រដ្ឋបាលខណ្ឌឫស្សីកែវ ចុះបើកដំណើរការទីតាំងធ្វើចត្តាឡីស័កចំនួន ០៤ទៀត ក្រោយអនុវត្តត្រឹមត្រូវតាមវិធានការសុខាភិបាល

//s9.kh1.co/90/909fa66bbfff385b83a00ceca5ec86ecbac740a4.jpg
សង្គម

 ១២-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០៤ កន្លែង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ក្រោយអនុវត្តត្រឹមត្រូវតាមវិធានសុខាភិបាល

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ឯកឧត្ដម ជា ពិសី កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី លីន ញ៉ក់ អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរការឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ចំនួន ០៤ កន្លែង នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ មានដូចតទៅ ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/ គ្លីនិក កុមារពេជ្រ ផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

២/ ហាងលក់ស៊ុប យីហោរ ស្រីអូន ផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

៣/ ផ្ទះលេខ៩១ ផ្លូវ២០៨ បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

៤/ ផ្ទះលេខ១០៤បេ ផ្លូវ៣៤៨អា បុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទីតាំងទាំងអស់ខាងលើនេះ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ក្រោយពីបានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវតាមវិធានការសុខាភិបាល៕

ទីតាំងចុះបើកដំណើរការឡើងវិញ
ទីតាំងចុះបើកដំណើរការឡើងវិញ
ទីតាំងចុះបើកដំណើរការឡើងវិញ
ទីតាំងចុះបើកដំណើរការឡើងវិញ
ទីតាំងចុះបើកដំណើរការឡើងវិញ
ទីតាំងចុះបើកដំណើរការឡើងវិញ
ទីតាំងចុះបើកដំណើរការឡើងវិញ
ទីតាំងចុះបើកដំណើរការឡើងវិញ

ប្រភពឯកឧត្ដម ជា ពិសី

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T