មកដឹងសត្វទាំង១២ប្រភេទ នៅលើផែនដីយើង ដែលមានអាយុវែងបំផុត

//s9.kh1.co/89/89654a711daef9ab8dbf8d4571201f86c559891b.jpg
សង្គម

 ១១-មេសា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

សត្វខ្លះអាចរស់បានយូរជាងមនុស្សយើងទៀតផង

បរទេស៖ មនុស្សយើងអាចរស់នៅជាមធ្យមប្រហែល72ឆ្នាំ នេះបើយោងទៅតាមអង្គការសហប្រជាជាតិ។ ទោះជាយ៉ាងណាក៏ដោយ ក៏សត្វខ្លះដូចជាត្រីបាឡែន bowhead whales អាចរស់នៅបានជាង200ឆ្នាំឯណោះ។ ប្រភេទសត្វមួយចំនួនអាចរស់នៅបានមួយសតវត្សរ៍ ដោយអាស្រ័យលើបរិស្ថានរបស់ពួកវា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងព្រៃ សត្វប្រឈមមុខនឹងការគំរាមកំហែងដែលអាចកាត់បន្ថយអាយុជីវិតរបស់ពួកវា ពីពពួកសត្វមំសាសី ការបរបាញ់ និងការបាត់បង់ទីជម្រក។ ទោះយ៉ាងណាក៏ដោយ ក៏សត្វខ្លះអាចរស់នៅបានយូរគួរឱ្យភ្ញាក់ផ្អើល៖

1. សេក Macaw

អាយុមធ្យមរបស់សេក Macaw អាចខុសៗគ្នាទៅតាមប្រភេទនីមួយៗ ប៉ុន្តែពួកវាអាចរស់នៅដល់50ឆ្នាំ ឬច្រើនជាងនេះក៏មាន។ ជាទូទៅ សេក Macaw កាន់តែធំ អាយុវាកាន់តែយូរ។

រូបភាព
រូបភាព

2. ដំរីអាហ្វ្រិក

បច្ចុប្បន្ននេះ សត្វដំរីដែលរស់នៅក្នុងព្រៃអាចរស់បានរហូតដល់អាយុ70ឆ្នាំ ប៉ុន្តែពួកវាងាយនឹងរងគ្រោះដោយសារការបរបាញ់និងការបាត់បង់ទីជម្រក ដែលធ្វើឱ្យពួកវាប្រឈមនឹងគ្រោះថ្នាក់ជិតផុតពូជ។

រូបភាព
រូបភាព

3. អណ្តើកយក្ស Galapagos 

សត្វអណ្តើកយក្សគឺជាសត្វដែលមានអាយុកាលវែងបំផុតនៃសត្វឆ្អឹងកងទាំងអស់ ដោយពួកវាមានអាយុកាលជាមធ្យមជាង100ឆ្នាំ ប៉ុន្តែពួកវាអាចរស់នៅបានយូរជាងនេះទៀត។

រូបភាព
រូបភាព

4. ត្រី Koi ជប៉ុន

ជាទូទៅ ត្រីមិនមែនជាប្រភេទសត្វដែលមានអាយុកាលវែងនោះទេ ប៉ុន្តែត្រី Koi របស់ជប៉ុនអាចរស់បានរហូតដល់ 40ឆ្នាំឬយូរជាងនេះ ប្រសិនបើវាត្រូវបានគេថែរក្សាក្នុងស្ថានភាពត្រឹមត្រូវ។

រូបភាព
រូបភាព

5. ត្រីបាឡែន Bowhead

ត្រីបាឡែន Bowhead ដែលរស់នៅតំបន់អាក់ទិក ត្រូវបានគេជឿថាស្ថិតក្នុងចំណោមសត្វដែលមានអាយុវែងបំផុតនៅលើផែនដី។ យោងទៅតាម World Wildlife Fund ត្រីបាឡែន Bowhead អាចរស់បានជាង200ឆ្នាំឯណោះ។

រូបភាព
រូបភាព

6. ត្រីឆ្លាម Greenland

ត្រីឆ្លាមហ្គ្រីនលែនមានអាយុកាលវែងបំផុតនៃសត្វឆ្អឹងកងទាំងអស់ ដែលគេប៉ាន់ស្មានថាវាមានអាយុកាលពី300ទៅ 500ឆ្នាំ។

រូបភាព
រូបភាព

7. ស្វាហ្គោរីឡាភាគខាងលិច

ស្វាហ្គោរីឡាគឺមានពីរប្រភេទ ប្រភេទភាគខាងកើត និងប្រភេទភាគខាងលិច។ នៅក្នុងព្រៃ ស្វាហ្គោរីឡារស់នៅដល់30ឬ40ឆ្នាំហើយក្នុងករណីខ្លះអាចឈានដល់50ឆ្នាំផងដែរ។

រូបភាព
រូបភាព

8. សត្វប្រចៀវ Brandt's bats

ថនិកសត្វដែលមានទំហំធំ ច្រើនតែមានអាយុវែងជាងសត្វតូចៗ ប៉ុន្តែប្រចៀវ Brandt bat គឺមិនដូច្នេះទេ។ ក្នុងឆ្នាំ2005 អ្នកជីវវិទូបានចាប់សត្វប្រចៀវមួយក្បាលនៅស៊ីបេរី 41ឆ្នាំក្រោយពីវាចាប់បានវាដំបូង។

រូបភាព
រូបភាព

9. បង្កងអាមេរិក

បង្កងខ្លះមានអាយុកាលវែងមិនធម្មតា។ បង្កងអាមេរិកអាចរស់នៅបានយ៉ាងហោចណាស់100ឆ្នាំ ដោយសារវារស់នៅក្នុងទីកន្លែងត្រជាក់។ ទឹកសមុទ្រអាត្លង់ទិចត្រជាក់ បានជួយឱ្យបង្កងនេះរស់នៅបានយូរ (ប្រសិនបើវាអាចគេចផុតពីមំសាសី)។

រូបភាព
រូបភាព

10. សត្វលលក Albatross

ប្រភេទសត្វស្លាបសមុទ្រនេះភាគច្រើនរស់នៅបានរយៈពេល50ឆ្នាំឬច្រើនជាងនេះ។ សត្វលលក Albatross ដែលចាស់ជាងគេគឺសត្វលលកឈ្មោះថា Wisdom ដែលវាពេញវ័យនៅឆ្នាំ1956 ហើយទើបញាស់កូនបានមួយនៅខែកុម្ភៈឆ្នាំ2021 ថ្មីៗនេះ នៅអាយុ70ឆ្នាំ។

រូបភាព
រូបភាព

11. សេក Cockatoo

 សេក Cockatoo ជាប្រភេទបក្សីដែលគេស្គាល់ថាងាយរស់នៅជាមួយមនុស្ស ទើបគេទុកវាជាសត្វចិញ្ចឹម។ វាមានអាយុជាមធ្យមពី50ទៅ70ឆ្នាំអាស្រ័យលើប្រភេទរបស់វា។

រូបភាព
រូបភាព

12. បង្គួយ Tuatara

បង្គួយ Tuatara គឺជាសត្វល្មូនដែលមាននៅក្នុងប្រទេសនូវែលហ្សេឡង់។ ទោះបីជាពួកវាមើលទៅដូចជាសត្វល្មូនធម្មតាពិតមែន តែខ្សែស្រឡាយពួកវាមានតាំងពីសម័យដាយណូស័រឯណោះ។ បង្គួយ Tuataras ធំធាត់យឺតហើយនឹងមិនឈប់ធំធាត់នោះទេ រហូតដល់ពួកវាឈានដល់អាយុប្រហែល30ឆ្នាំ។ វាត្រូវបានគេគិតថា អាចរស់នៅរហូតដល់100ឆ្នាំនៅក្នុងព្រៃ៕

រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T