ការបរាជ័យរបស់ Barca នៅក្នុងជំនួប El Clasico យប់មិញ ធ្វើឱ្យ Messi ធ្លាក់ទៅក្នុងកំណត់ត្រាដ៏អាក្រក់មួយ

//s9.kh1.co/2d/2d02a916db1366adb10549352860f2739c377577.jpg
កីទ្បា

 ១១-មេសា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ការបរាជ័យរបស់ Barca នៅក្នុងជំនួប El Clasico យប់មិញ ធ្វើឱ្យ Messi ធ្លាក់ទៅក្នុងកំណត់ត្រាដ៏អាក្រក់មួយ ដែលមិនអាចរកគ្រាប់បាល់បានសោះ រយៈពេល ១,០០០ ថ្ងៃចុងក្រោយ។

អេស្ប៉ាញ៖ តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi បានបរាជ័យក្នុងការរកគ្រាប់បាល់សាជាថ្មីម្តងទៀតនៅក្នុងជំនួប El Clasico ទល់នឹងក្រុមអធិរាជស Real Madrid ខណៈ ៧ ប្រកួតចុងក្រោយ Messi រកគ្រាប់បាល់មិនបានសោះ ដែលនេះជាកំណត់ត្រារយៈពេលវែងបំផុតសម្រាប់បុរសសញ្ជាតិអាហ្សង់ទីនមិនអាចស៊ុតបញ្ចូលទីបានទល់នឹងក្រុមអធិរាជស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ Messi ហាក់មិនអាចធ្វើអ្វីបានសោះ ដែលអាចជួយស្ដារលទ្ធផលមិនឱ្យក្រុម Barcelona ចាញ់ Real Mdrid ជាលើកទី ២ នៅក្នុងរដូវកាលនេះ តួយ៉ាងការប្រកួតទើបតែបញ្ចប់ទៅកាលពីយប់ថ្ងៃសៅរិ៍កន្លងទៅ ដោយ Barcelona បានចាញ់ ២-១ ទៅលើក្រុម Real Madrid

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

យោងតាមរបាយការណ៍របស់គេហទំព័រ Optajose បានបង្ហោះនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា៖

Messi បានស៊ុតចំនួន ៧ លើក ក្នុងនោះស៊ុតចំគោលដៅចំនួន ២ លើក ប៉ុន្តែជារួមគេមិនអាចទម្លុះសំណាញ់ទីរបស់អធិរាជសក្រោមថ្វីដៃរបស់អ្នកចាំទៅ Thibaut Courtois បានឡើយ។ ការប្រកួត ៧ លើកចុងក្រោយនៅក្នុងជំនួប El Clasico រវាងក្រុម Barcelona នឹង Real Madrid បុរសសញ្ជាតិអាហ្សង់ទីន គឺមិនអាចរកគ្រាប់បាល់បានសោះដែលនេះជាកំណត់ត្រាដ៏អាក្រក់មិនធ្លាប់មានពីមុនមកសម្រាប់គេ។ តួយ៉ាងការខ្សត់គ្រាប់បាល់បែបនេះគឺបានកើតឡើងតាំងតែពី ខែ ឧសភា ឆ្នាំ ២០១៨ មកម្ល៉េះ ដែលនេះអាចជាចំនួនច្រើនបំផុត រយៈពេល ១,០០០ថ្ងៃ៕

  គេហទំព័រ Optajose

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T