«ឈប់រករឿងបានអត់...»! ពាក្យ ៣ឃ្លារបស់​​មនុស្សប្រុស ដែលធ្វើឲ្យ​​មនុស្ស​ស្រី​​អស់​ចិត្ត​ទាំង​​​មិន​​​ដឹង​​​ខ្លួន

//s9.kh1.co/35/35ce8b0aac85fc1950e5b8acdd562d018c44055e.jpg
យល់ដឹង

 ១២-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ពាក្យបីឃ្លារបស់មនុស្សប្រុស ធ្វើឲ្យមនុស្សស្រីអស់ចិត្តដោយមិនដឹងខ្លួន

កុំឆ្ងល់ថាហេតុអ្វីគេដើរចេញពីអ្នក កុំឆ្ងល់ថាហេតុអ្វីអ្នកមិនមែនជាដៃគូដែលពិសេសសម្រាប់គេ ដរាបណាអ្នកតែងតែប្រើឃ្លាទាំងបីនេះទៅលើនារីៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បងរវល់ណាស់អូន

រូបតំណាង
រូបតំណាង

បើសិនជាបុរសម្នាក់នោះស្រលាញ់អ្នកមែន គេប្រហែលជាមានហេតុផលផ្សេងក្រៅពីនេះ។ គាត់គ្រាន់តែចង់សោះសារជាមួយអ្នកតែប៉ុណ្ណោះ គាត់គ្មានពេលសម្រាប់អ្នកទៀតនោះទេ ព្រោះគេកំពង់តែចំណាយពេលចែចង់នារីផ្សេងហើយ ដូចនេះអ្នកគួរតែដកខ្លួនចេញហើយ ព្រោះគ្មានការងារឯណារវល់ដល់ថ្នាក់គ្មានពេលសម្រាកសូម្បីតែ ២ ទៅ៣នាទី នោះទេ។ ឈប់បន្ទាបខ្លួនទៀតទៅ គេអស់ចិត្តជាមួយអ្នកហើយ។

២. ស្រេចតែចិត្ត

រូបតំណាង
រូបតំណាង

ឃ្លាមួយនេះរឹតតែបញ្ជាក់ថាគេគ្មានខ្វល់ពីអ្នក សូម្បីតែបន្តិច។ សម្រេចចិត្ត អ្នកចង់ធ្វើអី្វ ធ្វើចុះ គេមិនខ្វល់គេមិនអើពើព្រោះថាអ្នកប្រហែលមិនមែនជាមនុស្សសំខាន់ស្រាប់គាត់ទៀតនោះឡើយ។ គាត់ប្រហែលជាធុញទ្រាន់ជាមួយអ្នកខ្លាំងហើយ ដល់ថ្នាក់សូម្បីតែពាក្យថាធ្វើបែបនេះល្អជាង ឬប្រសើរជាង ក៏គាត់មិនអាចនិយាយបានផង​ ដូចនេះអ្នកគួរតែយល់ថាគាត់គិតអីមកលើយើងហើយ។

៣. ឈប់រករឿងបានអត់ ពិតជារំខានមែន

រូបតំណាង
រូបតំណាង

ពេលស្រលាញ់ដំបូងអ្វីក៏ល្អ តែពេលនេះសប្រែជាខ្មៅ ហេតុអ្វីចិត្តបងប្រែប្រួលយ៉ាងនេះ? ពេលសួរនាំតិចតួច អ្នកបែរជាខឹងច្រឡោតមួម៉ៅ ហើយស្ដីថាមកឲ្យអ្នកខ្លាំងៗថា "ឈប់រំខានបានអត់ ខ្ញុំធុញ" មួយឃ្លានេះស្ដាប់​ហើយពិចារណាខ្លួនឯងចុះ ថាគួរបន្តទៀតឬមួយត្រូវបញ្ចប់? ចម្លើយមានតែអ្នកម្នាក់គត់ដែលអាចឆ្លើយវាបាន ថ្លឹងថ្លែងជាមួយសកម្មភាព ឥរិយាបថដែលគេធ្វើជាមួយអ្នករួចសម្រេចចិត្តចុះ ពិតជាមិនខុសនោះទេ៕

Sophanna Rorn
Sophanna (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T