អគាររៀបការនៅកោះពេជ្រ នឹងក្លាយជា ជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល

//s9.kh1.co/80/80f0b69eefcd56faa4b6466cc9c7c4386c01d264.jpg
សង្គម

 ១០-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ អគាររៀបការនៅកោះពេជ្រ នឹងត្រូវក្លាយ ជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល

រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេស ទាក់ទងស្ថានការណ៍នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ​ វីដេអូឡាយផ្ទាល់នៅផេកហ្វេសប៊ុករបស់សម្តេច លោក បានមានប្រសាសន៍ថា ពេទ្យយើងទ្រទ្រង់លែងជាប់ហើយ គ្រាន់តែ២ថ្ងៃ មានអ្នកជំងឺជាង១ ពាន់អ្នក លើសពីមន្ទីរពេទ្យហ្លួងម៉ែ សណ្ឋាគារ The Great Dukes និងមន្ទីរពេទ្យនានា ដែលពោរពេញទៅដោយអ្នកជំងឺ។

សម្តេចបានសុំទៅឧកញ៉ា ពុង ខៀវសែ យកសាលពិពណ៍កោះពេជ្រ ធ្វើជាទីតាំងនៃកន្លែងទទួលព្យាបាលអ្នកជំងឺកម្រិតស្រាល។  ជាមួយគ្នានោះដែរ ក្រៅពីសាលពិពណ៍ លោកឧកញ៉ា ថែមទាំងអោយអគាររៀបការទាំងអស់ដើម្បីរៀបចំដាក់អ្នកជំងឺកម្រិតស្រាល។ សម្តេចតេជោ ក៏បានបញ្ជាឱ្យកូនប្រុស និង​កូនប្រសារទៅរៀបចំទីតាំងនោះ សម្រាក់ដាក់អ្នកជំងឺកម្រិតស្រាល រីឯអ្នកជំងឺធ្ងន់ធ្ងរ​ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន

គួរបញ្ជាក់ឡើងវិញដែរថា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញវិធានការជួយដល់ គ្រួសារដែលស្លាប់, ឆ្លង និងរងផលប៉ះពាល់ដោយកូវីដ១៩ ដោយមានការឧបត្ថម្ភ និងជួយចេញថ្លៃទឹក ថ្លៃភ្លើងជាដើម ក្នុងនោះ ចំពោះប្រជាពលរដ្ឋដែលស្លាប់ ឆ្លង និងប៉ះពាល់ដោយជំងឺកូវីដ១៩ ទទួលបានជំនួយពីរាជរដ្ឋាភិបាល ដូចជា៖

១-ចំពោះគ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសនូវការប្រើប្រាស់ទឹកស្អាត និងថ្លៃអគ្គិសនីអប្បបរមារយៈពេល៥ខែបន្ថែមលើការអន្តរាគមន៍ជួយដែលដាក់ចេញកន្លងមក

២-ចំពោះផ្ទះណាដែលសមាជិកដែលឆ្លងកូវីដ១៩ ប៉ុន្តែអត់មានមនុស្សស្លាប់ រដ្ឋនឹងជួយចេញថ្លៃទឹកថ្លៃភ្លើង អប្បបរមា រយៈពេល៣ខែ ដោយរាប់ចាប់តាំងពីជននោះឆ្លងជំងឺកូវីដ១៩។

៣-គ្រួសារដែលធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយបង់ទឹកភ្លើងក្នុងកម្រិតសមរម្យមួយរយៈពេល២ខែ។

៤-អ្នកដែលប៉ះពាល់នៅតំបន់បិទខ្ទប់ រដ្ឋនឹងជួយ៣០ម៉ឺនក្នុង១គ្រួសារ ហើយជួយបង់ថ្លៃទឹកភ្លើងចំនួន២ខែ

៥-ផ្តល់អង្ករដល់គ្រួសារដែលប៉ះពាល់ នៅតំបន់បិទខ្ទប់នូវអង្ករ២៥គីឡូ មីមួយកេសតូច ត្រីខ ២០កំប៉ុងផងដែរ៕

សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន
សាលកោះពេជ្រ
សាលកោះពេជ្រ
អគាររៀបការ
អគាររៀបការ
អគាររៀបការ
អគាររៀបការ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T