បារម្ភកាន់តែខ្លាំង អ្នកវិជ្ជមានកូវីដ១៩ ក្នុងចង្កោមផ្សារអូរឫស្សី បានកើនដល់ ២៥៣នាក់ហើយ

//s9.kh1.co/59/59d6d17554358fd418438e795196d9d180842cec.jpg
សង្គម

 ១០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គួរឲ្យបារម្ភជាខ្លាំង គិតមកដល់ថ្ងៃនេះ តួលេខ អ្នកឆ្លងកូវីដ១៩ ក្នុងចង្កោមផ្សារអូរឫស្សី បានកើនឡើងដល់ទៅ ២៥៣នាក់ រួចទៅហើយ

រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច បើយោងតាម ការបញ្ជាក់អះអាងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើបច្ចុប្បន្នភាព នូវតួលេខចំនួនអ្នកឆ្លង ជំងឺកូវីដ១៩ ក្នុងចង្កោមអ្នកពាក់ព័ន្ធនឹង ផ្សារអូរឫស្សី រួចរាល់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ មហាជនហាក់សម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី បានឃើញ ចំនួនតួលេខក្នុងបរិមាណមួយ ដែលមិនគួរឲ្យជឿ ក្រោយពេលរកឃើញ អ្នកឆ្លងបន្តបន្ទាប់ បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងចង្កោមផ្សារអូរឫស្សី នៅពេលនេះ បានកើនឡើងដល់ទៅ ២៥៣នាក់ បើគិតត្រឹមថ្ងៃទី ០៩ មេសា ២០២១ ថ្មីៗនេះ ជាមួយគ្នានេះ អាជ្ញាធរ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ត្រូវប្រញាប់យកសំណាក ជាបន្ទាន់៕

បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T