ក្រោយឃើញចំនួនករណីឆ្លងកូវីដ១៩កើនឡើងមិនឈប់ឈរ ខេម បង្ហាញពីក្តីបារម្ភថា...

//s9.kh1.co/01/010c0bf0889f4aa564ebc53e46f0c5342887b0db.png
តារា & កម្សាន្ដ

 ១០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយបានឃើញករណីឆ្លង និងរកឃើញករណីឆ្លងថ្មីដល់ទៅ៥៧៦នាក់រួចមក ស្រាប់តែលោកខេម បានពោលពាក្យបង្ហាញពីក្តីបារម្ភយ៉ាងដូច្នេះ

ភ្នំពេញ: ក្រោយផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០ កុម្ភ: ឆ្នាំ២០២១ និងបន្ទាប់ពីបានរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសកាលពីថ្ងៃម្សិលមិញនេះ ក្រោយរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ៥៧៦នាក់រួចមក បានធ្វើប្រជាជនខ្មែរបានផ្ទុះការភ្ញាក់ផ្អើល ចំពោះករណីឆ្លងថ្មីដ៏ច្រើន ហើយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិនៃការឆ្លងកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ខេម
លោក ខេម

យ៉ាងណាមិញ លោក ខេម ដែលនប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិជន ព្រមទាំងមិត្តអ្នកអានបានស្គាល់ថា លោកជាតារាចម្រៀងម្នាក់ដ៏មានឈ្មោះល្បីល្បាញនៅក្នុងរង្វង់សិល្ប:កម្ពុជា និងជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy ផងដែរនោះ ថ្មីៗនេះក្រោយឃើញការកើនឡើងនៅករណីឆ្លងនៅកម្ពុជាហក់ឡើងដល់ទៅ៥៧៦ ករណីស្រាប់តែលោកក៏បានពោលពាក្យយ៉ាងដូច្នេះថា៖

លោក ខេម
លោក ខេម

មេឃទោរទន់ទុក្ខសោក😰😰😰😰 ៥៧៦នាក់ តើស្អែកនិងមានអ្វីកើតឡើងបន្តទៀត

លោក ខេម 

គួររំលឹកផងដែរថា កាលពីម្សិលមិញនេះកម្ពុជាបានរកឃើញអ្នកឆ្លងថ្មីបន្ថែមរហូតដល់ទៅ៥៧៦ នាក់ ដែលធ្វើឲ្យអ្នកឆ្លងថ្មីកើនឡើងដល់ទៅ៣៦០៤នាក់ ដែលនេះបានបង្កជាក្តីបារម្ភដល់រដ្ឋភិបាល និងប្រជាជនកម្ពុជាខ្លាំង ខណ:ករណីឆ្លងនៅតែបន្តកើតមានជាបន្តបន្ទាប់៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T