ក្ដៅៗ រកឃើញអ្នកវិជ្ជមានកូវីដ​១៩ ធ្លាប់ចូលហាងមួយនេះ នៅបាក់ទូក អ្នកពាក់ព័ន្ធ សូមរួសរាន់ទៅធ្វើតេស្ដ​

//s9.kh1.co/f4/f469e24f136b907c81fda0a5c0d15227f2235029.jpg
សង្គម

 ១០-មេសា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ដល់ប្រជាពលរដ្ឋ ដែលបានទៅខ្ចប់ ឬមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកនៅ ហាងសុខ មុំ មីខគោ បាក់ទូក ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មុខនេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានធ្វើការអំពាវនាវដល់ដល់ប្រជាពលរដ្ឋ ដែលបានទៅខ្ចប់ ឬមានទំនាក់ទំនងផ្ទាល់ជាមួយបុគ្គលិកនៅ ហាងសុខ មុំ មីខគោ បាក់ទូក ស្ថិតនៅ​ផ្ទះលេខ ២៧៧ ផ្លូវលេខ ១៦១ សង្កាត់អូរឫស្សី ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ៣ ខែមេសា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានអាការមិនស្រួល ឬសង្ស័យ សូមប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ មូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅទីតាំងខាងលើ និងបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិក ១ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមបញ្ជាក់ថា ទីតាំងដែលបងប្អូនអាចទៅធ្វើតេស្ដរកជំងឺកូវីដ-១៩ បាន រួមមាននៅវិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរ​ពេទ្យខ្មែរ-សូវៀត​ សាលាបឋមសិក្សាសុភមង្គល និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។ ដោយឡែក អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

ហាងសុខ មុំ មីខគោ បាក់ទូក 
ហាងសុខ មុំ មីខគោ បាក់ទូក 

ប្រភព អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T